ប្រតិបត្តិការ​ក្តៅ ! បង្ក្រាប​វៀតណាម​យក​ក្រដាស​មក​ដូរ​យក​លុយ​នៅ​ស្វាយ​រៀង

ខេត្តស្វាយរៀង ៖ នគរបាល​ក្រុង​ស្វាយ​រៀង​បាន​បើក​ប្រតិបត្តិការ​ក្តៅ​ប​ង្ក្រា​ប​ជនជាតិ​វៀតណាម​ដែល​យក​ក្រដាស​មក​ដូរ​យក​ប្រាក់​ពី​ខ្មែរ​រាប់​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ៗ រហូត​មាន​អំពើ​ហិង្សា​ ប្រទូស្ត​រាយ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​ផ្អើល​ប្រជាពលរដ្ឋ​ទាំង​ព្រឹក​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

ករណី​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញចាប់​វៀតណាម​លក់​ឆ្នោត​នេះ​ត្រូវ​បាន​មហាជន​បាន​ធ្វើការ​រិះគន់​ថា ឃើញ​តែ​សមត្ថកិច្ច​ចាប់ ចាប់​ហើយ​ដោះ​លែង ស្អែក​ឡើង​មក​លក់​ឆ្នោត​វិញ​កាន់តែ​ច្រើន គឺ​ដើរ​លក់​យ៉ាង​រំភើយ ចូល​តាម​មន្ទីរ​អង្គភាព​នានា​នៅ​ខេត្តស្វាយរៀង​យ៉ាង​អនាធិបតេយ្យ មិន​ក្រែង​ញញើត​អាជ្ញាធរ​បន្តិច​ណា​សោះ ដោយ​មាន​មន្ត្រីរាជការ​ក៏​មាន​ទិញ​ឆ្នោត​វៀតណាម​នេះ​ដែរ ។ ហើយ​ការ​ចុះ​ចាប់​អ្នកលក់​ឆ្នោត​នេះ​បាន​ធ្វើ​ឡើង​គ្រាន់តែ​គំរាម ឬ​និយាយ​ថា គ្រាន់តែ​បង្អើល​ៗ ក៏​ប៉ុន្តែ​ព្រឹក​នេះ​ជ្រុលដៃ​បន្តិច​រហូត​មាន​អំពើ​ហិង្សា​ប្រតាយប្រតប់​គ្នា​ផ្អើល​អ្នក​ធ្វើ​ដំណើ​តាម​ដងផ្លូវ និង​អ្នក​លក់ដូរ​នៅ​ក្រុង​ស្វាយ​រៀង ។

ប្រភព​ពី​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា មាន​មន្ត្រី​ប៉ូលិស​ក្រុង​ស្វាយ​រៀង​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​១​គ្រឿង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ស្វាយ​រៀង 1G-9923 ជិះ​ដេញ​តាម​ពីក្រោយ​អ្នកលក់​ឆ្នោត​វៀតណាម​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​វៀតណាម​លេខ 62.Z6.1851 ហើយ​បាន​បើក​វ៉ា​ទៅ​មុខ​ម៉ូតូ​អ្នកលក់​ឆ្នោត​វៀតណាម​រួច​បត់​កាក់​ពីមុខ ហើយ​បាន​ចាប់​ក្របួច​ក​អាវ​អ្នកលក់​ឆ្នោត​ដែល​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ផ្ទុះ​ហិង្សា និង​ប្រតាយប្រតប់​គ្នា ធ្វើ​ឲ្យ​ម៉ូតូ​ប៉ូលិស​ដួល​ទៅ​លើ​ថ្នល់​ខណៈនោះ​ក៏​មាន​ប៉ូលិស​ម្នាក់​ទៀត​ស្ទុះ​ចូល​មក​ជួយ​អន្តរាគមន៍ ចាប់​ឃាត់ខ្លួន​អ្នកលក់​ឆ្នោត​នោះ រួច​យក​ម៉ូតូ និង​អ្នកលក់​ឆ្នោត​ទៅ​អធិការដ្ឋាន​នគ​បាល​ក្រុង ដើម្បី​ធ្វើការ​សាកសួរ​បន្ត​តាម​នីតិវិធី ។

បើ​តាម​ប្រភព​វៀតណាម​អ្នកលក់​ឆ្នោត​វិញ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ធ្លាប់​ត្រូវ​នគរបាល​ក្រុង​ចាប់​ជា​ច្រើន​ដង​មក​ហើយ ចាប់​ទុក​ពី​ព្រឹក​រហូត​ដល់​ល្ងាច​ទើប​ដោះ​លែង​ទៅ​វិញ ធ្វើ​ឲ្យ​សល់​ឆ្នោត​គ្មាន​អ្នក​ណា​ទិញ​នោះ​ទេ ធ្វើ​ឲ្យ​ខាត​ឡុងចុង ។ នេះ​ស​ឲ្យ​ឃើញ​ថា វៀតណាម​យក​ក្រដាស់​មក​ប្តូរ​យក​ប្រាក់​ពី​ខ្មែរ​រាល់ថ្ងៃ​រាប់​លាន​រៀល រាប់​ម៉ឺន​ដុល្លារ គួរតែ​អាជ្ញាធរ​ពិចារណា និង​មាន​វិធានការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ផង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកលក់​ឆ្នោត​វៀតណាម​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​ឈ្មោះ ដែង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម​មាន​ទីលំនៅ​ស្រុក​ប៊ិ​ន​ទឺ ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម ។

ពលរដ្ឋ​នៅ​ក្រុង​ស្វាយ​រៀង​បាន​លើក​ឡើង​ថា បញ្ហា​អ្នកលក់​ឆ្នោត​វៀតណាម​នេះ​គឺ​សមត្ថ​កិ​ច្ថ​នគ​បាល​វរ​ការពារ​ព្រំដែន​ច្រករបៀង​ស្រែ​បារាំង ស្ថិត​នៅ​ភូមិ​ប្រា​សាក់ ឃុំ​ប្រា​សាក់ ស្រុក​ស្វាយ​ជ្រំ បាន​បើក​ឲ្យ​ចូល​មក​ក្រុង​ស្វាយ​រៀង​ប្រមាណ​ជាង​២០​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ គឺ​ជនជាតិ​វៀតណាម​ទាំងនោះ​ជិះ​ម៉ូតូ ជិះ​កង់ និង​ដើរ​លក់​ឆ្នោត​ម៉ា​សេរី​នៅ​ក្រុង​ស្វាយ​រៀង​នេះ ។ គួ​តែ​សមត្ថកិច្ច​ព្រំដែន​ត្រូវ​ធ្វើការ​ទប់ស្កាត់​កុំ​ឲ្យ​ចូល ទើប​យើង​ទប់ស្កាត់​បាន តែបើ​សមត្ថកិច្ច​ការពារ​ព្រំដែន ពិសេស​ច្រករបៀង​នៅ​តែ​បណ្តែតបណ្តោយ និង​ទទួល​លាភសក្ការៈ​ពី​អ្នកលក់​ឆ្នោត ហើយ​បិទ​ភ្នែក​នោះ ច្បាស់​ជា​ជនជាតិ​វៀតណាម​ទាំងនោះ​នៅ​តែ​មានឱកាស​ចូល​ដដែល​។

លោក ប្រាក់ ជុ​ត អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​នៅ​ថា នៅ​ព្រឹក​នេះ​កម្លាំង​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ចុះ​ចាប់​អ្នកលក់​ឆ្នោត​វៀតណាម​បាន​ម្នាក់ ដើម្បី​ធ្វើការ​អប់រំ ហើយ​និង​ដោះ​លែង​ឲ្យ​ទៅ​ស្រុក​វិញ​។ លោក​បាន​បន្ត​ទៀត​ថា ដោយ​បាន​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ កម្លាំង​របស់​លោក​នឹង​ចុះ​ចាប់​ជា​ប្រចាំ ទាល់តែ​អ្នកលក់​ឆ្នោត​ទាំងនោះ​បញ្ឈប់​ដើរ​លក់​នៅ​ក្នុង​ក្រុង​ស្វាយ​រៀង​តទៅ​ទៀត ៕