ត្រៀម​ឬ​នៅ អ្នក​ភ្នំពេញ​? មាន​របស់​មួយ​ទឹក​ល្អៗ លក់​នៅ​ផ្សារ​កម្សាន្ត​ថ្ងៃ​អាទិត្យ​នេះ

“របស់របរ​មួយ​ទឹក​ល្អៗ​ជាច្រើន រួម​ទាំង​របស់​លាង​ឃ្លាំង នឹង​មាន​លក់​នៅ​ផ្សារ​កម្សាន្ត SunFair ព្រឹក​ថ្ងៃ​អាទិត្យ​នេះ”។ នេះ​បើ​យោង​តាម​លោក កឹម អឿន ម្ចាស់​គម្រោង​ផ្សារ SunFair ដែល​ជា​ផ្សារ​ដំបូង​គេ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា លក់​របស់របរ​ប្រើប្រាស់​មួយ​ទឹក។

 

ត្រៀម​ឬ​នៅ អ្នក​ភ្នំពេញ​? មាន​របស់​មួយ​ទឹក​ល្អៗ លក់​នៅ​ផ្សារ​កម្សាន្ត​ថ្ងៃ​អាទិត្យ​នេះ

 

នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) រូប​នេះ បន្ត​ថា ក្រៅ​តែ​ពី​របស់របរ​ប្រើ​ប្រាស់​មួយ​ទឹក ផ្សារ​កម្សាន្ត​ក៏​នឹង​មាន​លក់​ផលិតផល​ខ្មែរ​ធ្វើ​ដោយ​ដៃ សម្លៀក​បំពាក់​របៀប​ខ្មែរ បន្លែ​សរីរាង្គ (គ្មាន​គីមី) និង​មាន​លក់​អាហារ​ឆ្ងាញ់ៗ​ដូចជា នំ​បញ្ចុក​ខ្មែរ បាយដំណើប​សាច់​ជ្រូក​អាំង អាហារ​បែប​ជប៉ុន និង​របស់របរ​ប្លែកៗ​ជាច្រើន​ទៀត​សរុប​ជាង ១០០ ស្ដង់ ដែល​នឹង​បើក​លក់​លើក​ដំបូង​នៅ​ថ្ងៃអាទិត្យ ទី​៧ សីហា នេះ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ ក្នុង​បរិវេណ​ស្ដាត​អូឡាំពិក។ អ្នក​ចូលរួម​នឹង​ទទួល​បាន​ការ​អប់រំ​ថ្មីៗ​ប្លែក និង​ការ​កម្សាន្ត​អារម្មណ៍​ទៀត​ផង។

 

ត្រៀម​ឬ​នៅ អ្នក​ភ្នំពេញ​? មាន​របស់​មួយ​ទឹក​ល្អៗ លក់​នៅ​ផ្សារ​កម្សាន្ត​ថ្ងៃ​អាទិត្យ​នេះ

 

 

លោក កឹម អឿន ថា ប្រាក់​ចំណេញ ៦០% នឹង​ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា មូលនិធិ​អៀង (ធ្វើ​ការ​លើ​វិស័យ​អប់រំ​តាម​ជនបទ) និង​គម្រោង Akahige របស់​មន្ទីរពេទ្យ​ជប៉ុន-Sunrise Japan Hospital នៅ​កម្ពុជា ដែល​នឹង​បើក​ដំណើរការ​នៅ​ដើម​ខែ​កញ្ញា នេះ និង​ផ្ដល់​ការ​វះកាត់​បេះដូង និង​ខួរក្បាល​ស្តង់ដារ​ជប៉ុន។

 

SunFair គឺ​ផ្អែក​តាម​គំនិត​ម៉ត់តៃណៃ (MOTTAINAI) និង ស​៥ (5S) របស់​ជប៉ុន ដោយ​កាត់​បន្ថយ​ការ​ទិញ​របស់​ប្រើ​ប្រាស់​ថ្មីៗ​ច្រើន​ពេក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​បរិស្ថាន ហើយ​ងាក​មក​ប្រើប្រាស់​របស់​មួយ​ទឹក​វិញ។ ស​៥ នឹង​អាច​ជួយ​ឲ្យ​ការ​រស់​នៅ​របស់​យើង​ស្អាត​មាន​សណ្ដាប់​ធ្នាប់។ ផ្សារ​នេះ​បើក​ឲ្យ​សាធារណៈ​ជន​ដាក់​លក់​របស់​ប្រើប្រាស់​រួច​ដែល​ខ្លួន​គិត​ថា​លែង​ចង់​ប្រើ​ប្រាស់ និង​ចង្អៀត​នៅ​ផ្ទះ ដូចជា សៀវភៅ​សិក្សា របស់​របរ​កូន​ក្មេង គ្រឿង​សង្ហារិម កុំព្យូទ័រ កង់-ម៉ូតូ សម្ភារៈ​ការិយាល័យ វត្ថុ​បុរាណ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ច្រើន​ទៀត-ល-។ អ្នក​ក៏​អាច​លក់​ឬ​ទិញ​ឡាន​នៅ​ទីនោះ​ផង​ដែរ។

 

ត្រៀម​ឬ​នៅ អ្នក​ភ្នំពេញ​? មាន​របស់​មួយ​ទឹក​ល្អៗ លក់​នៅ​ផ្សារ​កម្សាន្ត​ថ្ងៃ​អាទិត្យ​នេះ

 

ផ្សារ​មួយ​គ្មាន​ពីរ​នេះ បើក​រៀងរាល់ថ្ងៃ​ព្រឹក​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ​។ កុំ​ភ្លេច​ឆ្លៀត​ទៅ​មើល​ណា៎ ឮ​ថា​មាន​របស់របរ​ល្អៗ​ច្រើន​ផង​!

 

បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ចង់​បាន​ស្ដង់​ដាក់​លក់​របស់​របរ​លែង​ប្រើប្រាស់ សូម​ទាក់ទង​លេខ 010 / 011 /012 598 895 ឬ​ចូល​ផេក​ហ្វេកប៊ុក SunFair : www.facebook.com/fleamarketcambodia ៕

 

ត្រៀម​ឬ​នៅ អ្នក​ភ្នំពេញ​? មាន​របស់​មួយ​ទឹក​ល្អៗ លក់​នៅ​ផ្សារ​កម្សាន្ត​ថ្ងៃ​អាទិត្យ​នេះ

 

អត្ថបទ៖ សុផាត