ប៊ុន ផៃ​លីន កំពុង​ដេក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​!

6 Videos


កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកចម្រៀងដែលនិយមតុបតែងខ្លួនសិចស៊ី ប៊ុន ផៃលីន បានចេញរូបថតទៅព្យា បាលជម្ងឺនៅប្រទេសថ្ងៃស្ងាត់ៗ ។ រហូតមកដល់ពេលនេះ នាងមិនទាន់ត្រលប់មកស្រុកខ្មែរវិញទេ ។ គេមិន បាន ដឹងថា អ្នកចម្រៀងសិចស៊ីរូបនេះមានជំងឺអ្វីនោះទេ ។

ប៊ុន ផៃ​លីន កំពុង​ដេក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​!

ថ្មិៗនេះគេបានឃើញ ប៊ុន ផៃលីន បង្ហោះរូបថតគេងស្តូកស្តឹងនៅមន្ទីរពេទ្យមួយនៅប្រទេសថៃ ។ តែនាងមិន បានប្រាប់ថា មានជំងឺអ្វីនោះទេ ។ បើតាមប្រភពអ្នកជិតដិតតារាដើមទ្រូងធំម្នាក់នេះបានប្រាប់ថា ប៊ុន ផៃលីន កំពុងសម្រាកព្យាបាលជំងឺនៅប្រទេសថៃ ដែលនាងទើបនឹងធ្វើការវះកាត់ កាលពីពេលថ្មីៗនេះ ។

ប៊ុន ផៃ​លីន កំពុង​ដេក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​!

តែប្រភពនោះ មិនបានប្រាប់ថា ប៊ុន ផៃលីន មានជំងឺអ្វីឬវះកាត់អ្វីនោះទេ។អ្វីដែលគេបានកត់សំគាល់នោះ មុនពេលចេញទៅព្យាបាលជំងឺ ប៊ុន ផៃលីន បានបង្ហាញប្រាក់ប្រមាណជា៦០០០ដុល្លារ តែនាងអះអាងថា បើមិនគ្រាន់ចាំអោយគេផ្ញើរមកទៀត ។

ប៊ុន ផៃ​លីន កំពុង​ដេក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​!

ថ្វីត្បិតតែនាង មិនមែនជាអ្នកចម្រៀង ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញក៏ពិតមែន តែគេសង្កេតឃើញ ប៊ុន ផៃលីន មាន ជីវភាពហ៊ឺហាមិនចាញ់តារាល្បីប៉ុន្មានឡើយ ។ តែមួយប៉ព្រិចភ្នែកសោះ នាងមានលទ្ធភាពសាងសង់ផ្ទះជួល ដោយចំណាយលុយប្រមាណជាង ២០ ម៉ឺនដុល្លារ ។

ប៊ុន ផៃ​លីន កំពុង​ដេក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​!

ថ្មីៗនេះនាងក៏មានគម្រោងទិញខុនដូរថែមទៀតផង ។ ជារឿយៗ ប៊ុន ផៃលីន តែងតែអួតបង្ហាញគ្រឿងអលង្ការនិងប្រាក់ដុល្លារទាំងបាច់ៗតាមហ្វេសប៊ុកដើម្បីបញ្ឈឺអ្នកដែលធ្លាប់ មើលងាយរូបនាង ។ សព្វថ្ងៃ ប៊ុន ផៃលីន មិនសូវមានសកម្មភាពក្នុងការងារសិល្បៈឡើយ ៕ ចេនី

ប៊ុន ផៃ​លីន កំពុង​ដេក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​!ប៊ុន ផៃ​លីន កំពុង​ដេក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​!ប៊ុន ផៃ​លីន កំពុង​ដេក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​!