អាជ្ញាធរ​​​​ក្រុង​ព្រះសីហនុ​រក​ឃើញ​ភ្លុក​ដំរី​​ឈ្មួញ​​លួច​បង្កប់​​​ក្នុង​កុងតឺន័រ​​ ​ជិត​៥០០​គីឡូ​ក្រាម

ខេត្តព្រះសីហនុ៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ អាជ្ញាធរនៅមាត់ច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរកឃើញភ្លុកដំរី ដែលឈ្មួញលួចបង្កប់ដាក់ក្នុងកុងតឺន័រផ្ទុកទំនិញ ជាមួយនឹងគ្រាប់ពោត ចំនួនជិត៥០០គីឡូក្រាម។

បើតាមលោក គិន លី ប្រធានសាខាគយនិងរដ្ឋាករ ប្រចាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា ភ្លុកដំរីទាំងអស់នេះ ឈ្មួញបានលួចនាំចូលពីតំបន់ប្រទេសអាហ្វ្រិក ឆ្លងកាត់មកកម្ពុជា ដែលអាចនឹងនាំបន្តទៅកាន់ប្រទេសទី៣មួយណាទៀត ប៉ុន្តែត្រូវទប់ស្កាត់ដោយអាជ្ញាធរនៅច្រកកំពង់ផែ។

ទោះជាយ៉ាងនេះក្តី មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដែលចុះត្រួតពិនិត្យថ្លែងស្រដៀងៗគ្នាថា ម្ចាស់ទំនិញបានគេចខ្លួននិងបោះបង់ចោលទំនិញនេះយូរមកហើយ ក្រោយពីអាជ្ញាធរនៅមាត់ច្រកកំពង់ផែ ឃាត់ចាប់បានភ្លុកដំរីដូចគ្នានេះរួចម្ដងមកហើយ កាលពីឆ្នាំ២០១៤៕
អាជ្ញាធរ​​​​ក្រុង​ព្រះសីហនុ​រក​ឃើញ​ភ្លុក​ដំរី​​ឈ្មួញ​​លួច​បង្កប់​​​ក្នុង​កុងតឺន័រ​​ ​ជិត​៥០០​គីឡូ​ក្រាម

អាជ្ញាធរ​​​​ក្រុង​ព្រះសីហនុ​រក​ឃើញ​ភ្លុក​ដំរី​​ឈ្មួញ​​លួច​បង្កប់​​​ក្នុង​កុងតឺន័រ​​ ​ជិត​៥០០​គីឡូ​ក្រាម

អាជ្ញាធរ​​​​ក្រុង​ព្រះសីហនុ​រក​ឃើញ​ភ្លុក​ដំរី​​ឈ្មួញ​​លួច​បង្កប់​​​ក្នុង​កុងតឺន័រ​​ ​ជិត​៥០០​គីឡូ​ក្រាម

អាជ្ញាធរ​​​​ក្រុង​ព្រះសីហនុ​រក​ឃើញ​ភ្លុក​ដំរី​​ឈ្មួញ​​លួច​បង្កប់​​​ក្នុង​កុងតឺន័រ​​ ​ជិត​៥០០​គីឡូ​ក្រាម

សម្រួលនិងចុះផ្សាយ៖ kqube
ប្រភព៖ លោក ហ៊ុយ ប៉ុនឡេង

  • អាជ្ញាធរ​​​​ក្រុង​ព្រះសីហនុ​រក​ឃើញ​ភ្លុក​ដំរី​​ឈ្មួញ​​លួច​បង្កប់​​​ក្នុង​កុងតឺន័រ​​ ​ជិត​៥០០​គីឡូ​ក្រាម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: