ស្រី​ស្អាត​ម្នាក់​ហូបបាយ​ស​អស់​ជាង ៤ គីឡូក្រាម​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍ (​មាន​វីដេអូ​)

ស្រីស្អាតវ័យក្មេងជនជាតិចិនម្នាក់បានក្លាយទៅជាបុគ្គលល្បីល្បាញក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺរណេតដោយសារនាងអាចហូបអាហារបានច្រើនលើសលប់ដែលមនុស្សគ្រប់គ្នាមិនអាចស្មានដល់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីវ័យក្មេងខាងលើឈ្មោះ មី ស៊ីជុន (Mi Zijun) នាងជាបុគ្គលល្បីល្បាញម្នាក់នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Meipaiដោយមានចំនួនអ្នកចុច subscribers រហូតដល់ ៥០០.០០០ នាក់ឯណោះ ។ នាង មី ស៊ីជុន អាចហូបអាហារបានច្រើនដែលស្ទើរតែគ្មានអ្នកណាម្នាក់អាចជឿបានទេថា ស្រីស្អាតមាឌតូចច្រឡឹងដូចនាង អាចហូបអាហារបានច្រើនលើសលប់ដូចនេះ ។ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុន នាងបានចូលរួមប្រកួតហូបបាយសនៅទីក្រុងហាងចូវ (Hangzhou) ហើយក្នុងការប្រកួតនោះដែមី ស៊ីជុន បានហូបបាយសអស់រហូតទៅដល់ជាង ៤ គីឡូក្រាមឯណោះ ។

ខាងក្រោមនេះគឺជាវីដេអូដែលបង្ហាញពីសកម្មភាពប្រកួតប្រជែងហូបបាយសរបស់ មី ស៊ីជុន។ ចង់ដឹងថាស្រីស្អាតម្នាក់នេះពូកែហូបខ្លាំងប៉ុនណាសូមមើលការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖

ប្រភព ៖ pmhotnews

 

  • ស្រី​ស្អាត​ម្នាក់​ហូបបាយ​ស​អស់​ជាង ៤ គីឡូក្រាម​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍ (​មាន​វីដេអូ​)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: