មួយប្លង់នេះ ប្រហោង​ពោះ​ទាំង​អ្នក​ថត និង​អ្នក​ព្រយុង​ដំា​ក្បាល​ចុះ​ក្រោម​ឱ្យ​គេ​ថត

ប៉ូលីសប្រឆាំងកុប្បកម្មមកពីក្រុង រីយ៉ូ ឌឺ ជេណេរ៉ូ (Rio De Janeiro) វ័យ ២៧ ឆ្នាំម្នាក់បានសម្រេចចិត្តថតរូបក្នុងប្លង់ដ៏គួរឱ្យប្រហោងពោះមួយដោយយកជើងទាំងពីរព្រយុងលើចុងគែមផ្ទាំងថ្មយួរទម្ងន់ខ្លួនដែលសំយុងមកក្រោមកម្ពស់ ៣០០ ហ្វីត (៩១,៤៤ ម៉ែត្រ) ។

មួយប្លង់នេះ ប្រហោង​ពោះ​ទាំង​អ្នក​ថត និង​អ្នក​ព្រយុង​ដំា​ក្បាល​ចុះ​ក្រោម​ឱ្យ​គេ​ថត

ដំបូង គាត់ឱ្យមិត្តម្នាក់យកខ្សែមកជួយដើម្បីឱ្យគាត់អាចចុះមកក្រោមផ្ទាំងថ្មដើម្បីអាចយកជើងទៅព្រយុងនឹងគែមផ្ទាំងថ្មនោះដោយដំាក្បាលចុះក្រោម។

មួយប្លង់នេះ ប្រហោង​ពោះ​ទាំង​អ្នក​ថត និង​អ្នក​ព្រយុង​ដំា​ក្បាល​ចុះ​ក្រោម​ឱ្យ​គេ​ថត

ក្រោយគាត់អាចយកជើងព្រយុងនឹងចុងគែមផ្ទាំងថ្មដំាក្បាលចុះក្រោមហើយនោះ គាត់ក៏ឱ្យគេយកខ្សែចេញវិញ ហើយសំកាំងឱ្យគេថតតែម្តង។

មួយប្លង់នេះ ប្រហោង​ពោះ​ទាំង​អ្នក​ថត និង​អ្នក​ព្រយុង​ដំា​ក្បាល​ចុះ​ក្រោម​ឱ្យ​គេ​ថត

ទាក់ទងនឹងអារម្មណ៍ពេលនោះ ប៉ូលីសប្រេស៊ីលម្នាក់នេះឱ្យដឹងថា ដោយសារតែវាមានកម្ពស់ខ្ពស់បន្តិច លោកមានអារម្មណ៍ដូចជាប្រហោងពោះបន្តិចដែរ ព្រោះខ្លាចធ្លាក់ចុះមកក្រោម។ តែភ្លាមៗនោះ លោកក៏បានផ្តោតលើការប្រើកម្លាំងរបស់ខ្លួន។ លោកមានមោទនភាពនឹងរូបថតមួយប្លង់នេះខ្លាំងណាស់ ព្រោះទម្រាំតែអាចព្រយុងដំាក្បាលចុះឱ្យគេថតបាននោះ មិនមែនជាការងាយទេ។

មួយប្លង់នេះ ប្រហោង​ពោះ​ទាំង​អ្នក​ថត និង​អ្នក​ព្រយុង​ដំា​ក្បាល​ចុះ​ក្រោម​ឱ្យ​គេ​ថត

រូបថតបុរសប្រេស៊ីលម្នាក់នេះចេញមកក្រោយពេលដែលរូបថតក្លែងក្លាយដូចគ្នានេះរបស់បុរសម្នាក់ផ្សេងទៀតត្រូវគេចាប់អារម្មណ៍លើបណ្តាញអ៊ីនធើណេត៕

ប្រភព ៖ mohameas

  • មួយប្លង់នេះ ប្រហោង​ពោះ​ទាំង​អ្នក​ថត និង​អ្នក​ព្រយុង​ដំា​ក្បាល​ចុះ​ក្រោម​ឱ្យ​គេ​ថត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: