ខ្លាំងបាត់! ល្បីពេញអីុនធឺណែត នារីវ័យក្មេងម្នាក់ អាចញ៉ាំបាយអស់ ៤គីឡូក្រាម… (មានវីដេអូ)

ចិន៖ យើងដឹងហើយថា មនុស្សម្នាក់ៗពិតជាមាន សមត្ថភាព និងទេពកោសល្យ ខុសៗប្លែកពីគ្នា ដែលមនុស្សធម្មតាមួយចំនួនធំ សឹងតែមិនអាចធ្វើបាន។ ខណៈមនុស្សមួយចំនួនមាន សមត្ថភាពខាងផ្នែកប្រាជ្ញា ស្មារតី ខ្លះមានសមត្ថភាពខាង កាយវប្បកម្ម ឬ អត្តពលិក ឯអ្នកខ្លះទៀត ក៏មានសមត្ថភាពខាង ថ្វីមាត់ពិសេស ក្នុងការបរិភោគអាហារមិនចេះឆ្អែតជាដើម។ 

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើល ស្រីស្រស់ Mi Zijun ជានារីវ័យក្មេង និងស្រស់ស្អាតម្នាក់ រស់នៅក្នុងទីក្រុង Chongqing ប្រទេសចិន កំពុងតែក្លាយខ្លួនជាតារាល្បីម្នាក់ ប្រចាំបណ្តាញសង្គមចិន Meipai រហូតមានអ្នកនិយមលេង បណ្តាញសង្គមមួយនេះ បាននាំគ្នាចុច Subscribe ទៅលើគណនីសង្គមរបស់នាង រហូតដល់ទៅជាង ៥០០,០០០នាក់ឯណោះ បន្ទាប់ពីនាងបានបង្ហាញ សមត្ថភាពដ៏អស្ចារ្យមួយ តាមរយៈវីដេអូឃ្លីប របស់នាងផ្ទាល់តែម្តង។

ប្រភពបានឲ្យដឹងថា ថ្មីៗកន្លងទៅនេះ ស្រីស្រស់វ័យក្មេង Mi Zijun បានចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីប្រកួត "ញ៉ាំបាយ" (Rice-Eating) ដែលរៀបចំឡើងនៅក្នុង ទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ដែលនាងមានសមត្ថភាព អាចញ៉ាំបាយសុទ្ធ ទម្ងន់ ៤គីឡូក្រាម ក្នុងមួយចានគោម ដ៏ធំមួយអស់គ្មានសល់ ដែលកម្រនឹងមាននរណាៗ អាចនឹងធ្វើបានឡើយ។ ខណៈមានអ្នកនិយមលេង បណ្តាញសង្គមជាច្រើន មានភាពភ្ញាក់ផ្អើលជាខ្លាំង ស្ទើរតែមិនគួរឲ្យជឿ និងបានសាទរ នូវសមត្ថភាពរបស់នាងផងដែរ ៕

តោះចង់ដឹងយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ជាមួយគ្នានេះដែរ តើអ្នកដឹងទេថា អង្ករសម្រូបសម្បូរទៅដោយ សារធាតុចិញ្ចឹមជាច្រើន និងវីតាមីនធម្មជាតិ ដោយហេតុនេះ ទើបការទទួលទាន អង្ករសម្រូប មានអត្ថប្រយោជន៍ សម្រាប់រាងកាយ និងសុខភាព។ អ្នកនឹងបានដឹង កាន់តែច្បាស់ជាងមុន ពីអត្ថប្រយោេជន៍របស់វា បន្ទាប់ពីអានអត្ថបទមួយនេះ ÷

១. បន្ថយកូឡេស្តេរ៉ុល

អង្ករសម្រូប ជាផ្នែកមួយនៃកន្ទក់ ដែលអាចជួយបន្ទាបកម្រិតកូឡេស្តេរ៉ុលអាក្រក់ក្នុង រាងកាយបាន។ ជាតិកន្ទក់ដែលបានរកឃើញ នៅក្នុងអង្ករ ជួយកាត់បន្ថយ កម្រិតខ្ពស់ នៃកូឡេស្តេរ៉ុល។ មិនតែប៉ុណ្ណោះ វាជួយការពារហានិភ័យនៃជំងឺបេះដូង ដូច្នេះអ្នកគួរទទួលទាន អង្ករសម្រូប យ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍ ដើម្បីទទួលបាន អត្ថប្រយោជន៍ ។

២. ជួយកាត់បន្ថយ ហានិភ័យនៃការធាត់

អង្ករសម្រូប ជួយកាត់បន្ថយ ការបរិភោគអាហារ ហើយជួយក្នុងការផ្តល់ថាមពល ដល់រាងកាយ និងធ្វើឲ្យអ្នកមានអារម្មណ៍ថា មានថាមពលពេញលេញគ្រប់ពេលវេលា។ ការបរិភោគអង្ករសម្រូប ជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយ ការប្រឈមនៃភាពធាត់ ជាងនេះទៅទៀត វាក៏ជួយដល់ការរំលាយអាហារ របស់រាងកាយ។

៣. ជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម

ដោយសារតែអង្ករសម្រូប មានកម្រិតជាតិស្ករទាប ដែលអាចជួយកាត់បន្ថយកម្រិតជាតិស្ករធម្មតា ដែលមាននៅក្នុងឈាម ។ វាធ្វើនិយ័តកម្ម មុខងារ អាំងស៊ុយលីន នៃរាងកាយ ដែលអាច ជួយរក្សាក្នុងការត្រួតពិនិត្យជំងឺទឹកនោមផ្អែម។ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម អង្ករសម្រូប គឺ ជាជម្រើសដ៏ល្អប្រសើរ ជាងអង្ករធម្មតា ។

៤. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

អង្ករសម្រូម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាប្រយោជន៍សម្រាប់ស្បែក។ ការទទួលទានអង្ករសម្រូបទៀងទាត់ អាចជួយកាត់បន្ថយ ស្នាមជ្រួញនៅលើស្បែក ហើយជាពិសេសនោះ វាក៏ជួយផ្ដល់សំណើមដល់ស្បែក និង ជួយកាត់បន្ថយ ការទទួលរងពីកាំរស្មីព្រះអាទិត្យខាងក្រៅ។

៥. សម្បូរទៅដោយវីតាមីន B6

វាផ្ទុកនូវ វីតាមីន B6 ប្រហែល ២៣ ដែលអាចជួយក្នុងការបង្កើត កោសិកាឈាមក្រហម ក្នុងរាងកាយ។ ជាការពិត អង្ករសម្រូប មានមុខងារយ៉ាងសំខាន់ នៅក្នុងរាងកាយ ។

៦. សម្បូរទៅដោយជាតិសរសៃ

អង្ករសម្រូប មានផ្ទុកនូវសារជាតិសរសៃច្រើន ដូច្នេះ វាអាចជួយ បង្ការបញ្ហានៃការ ទល់លាមកបាន។ បើប្រៀបធៀបទៅនឹងអង្ករធម្មតា ដែលមានជាតិស្ករខ្ពស់ នៅក្នុងអង្ករសម្រូប គឺសំបូរទៅដោយជាតិសរសៃ។ បន្ថែមពីនេះ វាក៏ជួយផ្តល់នូវថាមពល ដល់រាងកាយ ដែលត្រូវបានទាមទារ សម្រាប់ដំណើរការនៃរាងកាយ ។

៧. ល្អសម្រាប់អ្នកកើតជម្ងឺហឺត

ពីព្រោះអង្ករសម្រូប សម្បូរម៉ាញ៉េស្យូម ដែលជួយក្នុងការគ្រប់គ្រង ការដកដង្ហើម ឲ្យដំណើរការបានធម្មតា នៅក្នុងរាងកាយ ។ ការទទួលទាន អង្ករសម្រូប អាចជួយការពារ បញ្ហានៃជម្ងឺហឺត ។

៨. ល្អសម្រាប់ឆ្អឹង

ដឹងទេថា សារធាតុម៉ាញ៉េស្យូម ដែលមាននៅក្នុង អង្ករសម្រូប មានអត្ថប្រយោជន៍ចំពោះ សុខភាពឆ្អឹង លើសពីនេះ ការទទួលទាន អង្ករសម្រូបជាប្រចាំ ជួយការពារបញ្ហាឈឺសន្លាក់ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្លាំងបាត់! ល្បីពេញអីុនធឺណែត នារីវ័យក្មេងម្នាក់ អាចញ៉ាំបាយអស់ ៤គីឡូក្រាម... (មានវីដេអូ)

ខ្លាំងបាត់! ល្បីពេញអីុនធឺណែត នារីវ័យក្មេងម្នាក់ អាចញ៉ាំបាយអស់ ៤គីឡូក្រាម... (មានវីដេអូ)