រូបមន្តធម្មជាតិសម្រាប់កម្ចាត់បារ៉ាស៊ីតចេញពីរាងកាយ

រូបមន្តធម្មជាតិសម្រាប់កម្ចាត់បារ៉ាស៊ីតចេញពីរាងកាយ

បារ៉ាស៊ីត ព្រូន និងតេនញ៉ាជាប្រភេទសត្វល្អិតចង្រៃដែលអាចរស់នៅក្នុងខ្លួនមនុស្ស ខួរក្បាល ស្បែក ថ្លើម ពោះវៀននិងបង្កឲ្យមានបញ្ហា សុខភាពជាច្រើនប្រភេទដល់មនុស្ស។ សត្វចង្រៃទាំងនេះអាចចិញ្ចឹមជីវិតតាមរយៈស្រូបយកសារធាតុចិញ្ចឹមពីរាងកាយរបស់លោកអ្នក។ ក្នុងករណីដែលរាងកាយរបស់លោកអ្នក មានផ្ទុកនូវសត្វចង្រៃទាំងនេះ វានឹងបង្កឲ្យមានរោគសញ្ញាដូចជា៖

– មានកន្ទួលរមាស់ និងក្តៅខ្លួន
– ហើម
– ចង់ក្អួតជាប្រចាំ
– ឈឺក្បាលខុសប្រក្រតី
– បេះដូងលោតញាប់ខុសធម្មតា
– ស្រវាងភ្នែក
– ពិបាកដកដង្ហើម
– ក្អករយៈពេលយូរជាងមួយសប្តាហ៍។

ដើម្បីកម្ចាត់សត្វចង្រៃទាំងចេញពីរាងកាយរបស់លោកអ្នក សូមអនុវត្តតាមវិធីណែនាំខាងក្រោមនេះ៖
– អ្វីដែលលោកអ្នកត្រូវការ

1. ខ្ទឹម ១ កំពឹស
2. ខ្ញី ១ ចំណិត

– វិធីប្រើប្រាស់៖ កិនគ្រឿងផ្សំទាំងអស់ឲ្យម៉ត់ហើយដាក់វាក្នុងកូនឆ្នាំងមួយ ថែមទឹក ១ ពែង ហើយកម្ដៅវា្យពុះបន្តិច។ ទុកវាឲ្យត្រជាក់ ហើយញ៉ាំវា៣ដងក្នុង ១ ថ្ងៃ៕

ប្រភព ៖ iknow

  • រូបមន្តធម្មជាតិសម្រាប់កម្ចាត់បារ៉ាស៊ីតចេញពីរាងកាយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:សុខភាព
Tags: