ភូមិគ្រឹះតម្លៃ ៦លានផោន របស់ខ្សែប្រយុទ្ធ Wayne Rooney ត្រូវចោរព្យាយាមលួចគាស់ តែបែរជា…

អង់គ្លេស៖ កាលពីរាត្រីថ្ងៃពុធ កន្លងទៅនេះ ក្នុងអំឡុងការប្រកួត រវាង Manchester United និង Everton ដែលជាការប្រកួតមិត្តភាពក្នុងគោលបំណងថ្លែងអំណរគុណដល់ប្រធានក្រុម Wayne Rooney ក៏មានករណីមួយកើតឡើង ព្រោះភូមិគ្រឹះដែលមានតម្លៃ ៦លានផោន របស់ Rooney ត្រូវបានចោរឆ្លៀតឱកាសចូលគាស់ ដើម្បីលួចទ្រព្យសម្បត្តិនៅខាងក្នុងនោះ តែដោយសារក្នុងភូមិគ្រឹះមានប្រព័ន្ធសុវត្ថិភាព ធ្វើឲ្យប៉ូលិសមកដល់ និងចេញប្រតិបត្តិការទាន់ពេលវេលា។

ហេតុការណ៍នេះកើតឡើង ស្របពេលដែលកីឡាករ Wayne Rooney កំពុងធ្វើការប្រកួតនៅក្នុងកីឡដ្ឋាន Old Trafford ដែលមានចម្ងាយជាង ១៨ម៉ាយ (ជាង២៨គីឡូម៉ែត្រ) ពីភូមិគ្រឹះរបស់ខ្លួន ដែលត្រូវចោរប៉ុនប៉ងលួចគាស់ចូល ។ អ្នកជិតខាង បានរៀបរាប់ពីហេតុការណ៍ ដោយបានបញ្ជាក់ថា ក្រុមចោរទាំងនោះ បានព្យាយាមសម្រុកចូលទៅក្នុងភូមិគ្រឹះរបស់ Rooney ខណៈដែលភូមិគ្រឹះស្ងាត់គ្មានអ្នកនៅ ប៉ុន្តែសំណាងល្អ ដែលភូមិគ្រឹះមានបំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព។ 

នៅពេលចោរព្យាយាមគាស់ចូល  កណ្តឹងសុវត្ថិភាពបានរោទ៍បន្លឺឡើង ហើយមួយសន្ទុះក្រោយមក ប៉ូលិសក៏បានមកដល់ធ្វើអន្តរាគមន៍ភ្លាមៗ។

សាក្សីដែលជាអ្នកជិតខាង បានបញ្ជាក់បន្ថែមទៀតថា ភូមិគ្រឹះមួយនេះ មានប្រព័ន្ធសុវត្ថិភាពល្អណាស់ ដែលម្ចាស់ផ្ទះ គឺកីឡាករ Wayne Rooney បានរៀបចំសម្រាប់ការពារសុវត្ថិភាពគ្រួសាររបស់គេ នៅពេលដែលកីឡាកររូបនេះមិននៅផ្ទះ ប៉ុន្តែនៅក្នុងថ្ងៃកើតហេតុ ប្រពន្ធ និងកូនៗរបស់ Rooney ទាំង៣នាក់ មិនបាននៅផ្ទះទេ ដោយសារតែត្រូវចូលរួមការប្រកួតរបស់ Wayne Rooney ដែរ។ ហើយចំនែកឯចោរដែលមានបានព្យាយាមចូលលួចទ្រព្យសម្បត្តិ ក៏ត្រូវបានប៉ូលិសឃាត់ខ្លូនផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភូមិគ្រឹះតម្លៃ ៦លានផោន របស់ខ្សែប្រយុទ្ធ Wayne Rooney ត្រូវចោរព្យាយាមលួចគាស់ តែបែរជា...