បុរស​ម្នាក់​បន្ទោបង់​ដោយ​គ្មាន​ភាព​ខ្មាស់អៀន​នៅលើ​រថយន្តក្រុង​ ​

6 Videos


មានរូបថត ២ សន្លឹកនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមចិន Weiboបានក្លាយទៅជាប្រធានបទយ៉ាងក្ដៅគគុកសម្រាប់សប្ដាហ៍នេះ ។ រូបថតទាំង ២ សន្លឹកនោះត្រូវបានថតដោយអ្នកដំណើរនៅក្នុងខ្សែរថយន្តក្រុងមួយខ្សែក្នុងទីក្រុងសៀងហៃ ដែលបានបង្ហាញពីសកម្មភាពបន្ទោរបង់របស់បុរសម្នាក់នៅលើរថយន្តក្រុងក្នុងកណ្ដាលចំណោមអ្នកដំណើរដទៃទៀត ដោយគ្មានភាពខ្មាស់អៀនបន្តិចណាឡើយ ។

បុរស​ម្នាក់​បន្ទោបង់​ដោយ​គ្មាន​ភាព​ខ្មាស់អៀន​នៅលើ​រថយន្តក្រុង​ ​

តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រប់ស្ថានីយរថយន្តក្រុងទាំងអស់សុទ្ធតែមានបង្គន់នៅខាងក្នុងដោយអាចឈប់រយៈពេលពី ២ ទៅ ៣ នាទីសម្រាប់សម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរ ប៉ុន្តែដោយឡែកបុរសម្នាក់ខាងលើនេះបែជាមិនចូលបង្គន់ ហើយបន្ទោរបង់ដាក់ក្រដាស់ការសែតទៅវិញ ។

បុរស​ម្នាក់​បន្ទោបង់​ដោយ​គ្មាន​ភាព​ខ្មាស់អៀន​នៅលើ​រថយន្តក្រុង​ ​

គួរបញ្ជាក់ដែរថា បន្ទាប់ពីរូបថតដែលបានបង្ហាញពីសកម្មភាពដ៏គួរឲ្យរអើមទាំងនេះបង្ហោះចូលក្នុងបណ្ដាញទំនាក់ទំនងសង្គមចិនWeiboហើយនោះ មានម្ចាស់គណនី Weiboជាច្រើននាក់បានបង្ហាញអារម្មណ៍មិនល្អចំពោះបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នេះ ៕ (ប្រភព៖ សៀងហៃអ៊ីស) កុសល