ប្រធានសារមន្ទីរជាតិបកស្រាយថា តោថ្មបុរាណនៅកំពង់ធំ ត្រូវបានដាក់នៅសារមន្ទីរ មិនមែនបាត់នោះទេ

កាលពីថ្ងៃ០៣ សីហា កន្លងទៅថ្មីៗនេះ រូបសំណាកតោថ្មថ្មី ត្រូវបានរៀបចំពិធីក្រុងពាលី ដាក់ឲ្យប្រើប្រាស់ នៅគល់ស្ពានកំពង់ធំ តែអ្នកប្រើប្រាស់ Facebook បាននាំគ្នាលើកឡើង និងចោទប្រកាន់ថា តោចាស់បុរាណត្រូវបានបាត់ ឬ ត្រូវបានគេយកទៅលក់ ទើបជំនួសដោយតោថ្មថ្មី ធ្វើពីស៊ីម៉ង់ទៅវិញ តែប្រធានសារមន្ទីរជាតិ បានបកស្រាយថា មិនមែនជាការពិតនោះទេ តោចាស់បុរាណ ត្រូវបានយកទៅកម្កល់ និងជួសជុលនៅសារមន្ទីរ មិនមែនបាត់ ឬត្រូវគេលួច ដូចការចោទប្រកាន់ នោះទេ។ 

លោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរបានបកស្រាយនៅក្នុង Facebook ថា តោថ្មីដែលដាក់ជំនួសថ្មី គឺជារូបចម្លង ដូចដាក់ជំនួសតោចាស់ ដែលត្រូវរក្សាក្នុងសារមន្ទីរ ដើម្បីការពារពីការសិករិចរិល ពីកត្តាបរិយាកាស ភ្លៀងខ្យល់ ។ល។ តោនេះ សព្វថ្ងៃរក្សានៅសារមន្ទីរជាតិ ហើយត្រូវអភិរក្ស ឲ្យត្រូវតាមស្តង់ដារអភិរក្ស ក្រែងនៅគង់វង្សបានយូរ។ សូមបងប្អូនដែលឈឺឆ្អាល ស្រឡាញ់សម្បត្តិវប្បធម៌ខ្មែរ មេត្តាមកទស្សនាសារមន្ទីរ ឲ្យបានច្រើន ដើម្បីលើកតម្លៃសម្បត្តិជាតិ និងក៏សូមចូលរួមថែរក្សា ការពារជាមួយគ្នា។

លោក បានសង្កត់ធ្ងន់ថា បើប្រៀបធៀបចំនួនអ្នទស្សនា សារមន្ទីរជាតិ រវាងខ្មែរនិងបរទេស ខ្មែរមានតែប្រមាណ​ ១០ភាគរយបុណ្ណោះ។ សូមជម្រាបថា លោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមជាអធិបតី កាលពីព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០១៦ ក្នុងពិធីក្រុងពលី ដាក់ឱ្យប្រើប្រាស់ រូបសំណាកតោថ្មថ្មី នៅគល់ស្ពានកំពង់ធំ ដោយមានការចូលរួម ពីមន្ត្រីរាជការ ចំនួនជាង ១០០នាក់ ។

តោថ្មថ្មីនោះ ដាក់ជំនួសរូបសំណាកតោថ្មចាស់ ពីបុរាណ ដែលត្រូវនាំយកទៅជួសជុល នៅសារមន្ទីរជាតិ ដោយសាររងការទ្រុឌទ្រោម ។ បន្ទាប់ពីជួសជុលរួច តោថ្មចាស់ត្រូវយកទៅរក្សាទុក នៅសារមន្ទីរជាតិ មរតកតេជោ នៅខេត្តព្រះវិហារ វិញ ។ លោកជុច ភឿន ថ្លែងឱ្យដឹងថា តោថ្មចាស់បុរាណនោះ គឺនៅសល់តែមួយគត់ ដែលលោកអភិបាលខេត្តជំនាន់មុន យកពីប្រាសាទកោះកេរ ខេត្តព្រះវិហារ ដាក់តាំងតម្កល់ នៅគល់ស្ពានកំពង់ធំ សម្រាប់ឱ្យប្រជាពលរដ្ឋគោរព និងបួងសួងសុំសេចក្តីសុខ ។

ចំពោះពិធីក្រុងពលី ប្រសិទ្ធិពរជ័យ ដាក់ឲ្យប្រើប្រាស់ រូបសំណាកតោថ្មថ្មីនេះ គឺធ្វើទៅតាមទំនៀមទម្លាប់ តាំងពីបុរាណមក ។ រូបសំណាកតោថ្មថ្មីនោះ ផលិតពីថ្មធម្មជាតិភ្នំត្បែង ខេត្តព្រះវិហារ ដែលមានអាយុកាល ជាង៨០០ឆ្នាំ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រធានសារមន្ទីរជាតិបកស្រាយថា តោថ្មបុរាណនៅកំពង់ធំ ត្រូវបានដាក់នៅសារមន្ទីរ មិនមែនបាត់នោះទេ