កម្លាំងសមត្ថកិច្ចចំរុះ ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទូកុងតឺន័រ រកឃើញភ្លុងដំរីជាច្រើនដើម ទម្ងន់ជិត១តោន

(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចចំរុះខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ ដឹកនាំដោយតំណាងអយ្យការ បានបើកប្រតិបត្តិការ ត្រួតពិនិត្យទូកុងតឺន័រមួយគ្រឿង ដោយរកឃើញភ្លុកដំរី ជាច្រើនដើម ជិត១តោន ដែលក្រុមឈ្មួញ បាននាំចូលពីបរទេសមកកាន់កម្ពុជា។

លោក គិន លី ប្រធានទីស្នាក់ការគយកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានបញ្ជាក់ថាគិតត្រឹមម៉ោង១២៖១៥នាទីរសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចដែលចូលរួមក្នុងប្រតិបត្តិការ ចុះឆែកឆេរនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ហើយជាលទ្ធផលនោះ គឺរកឃើញជាច្រើនដើម។

លោក គិន លី បានរំលឹកថា សម្រាប់ទូកុងតឺន័រមួយនេះ រួមជាមួយទូកុងតឺន័រផ្សេងទៀត ដែលលួចដឹកបង្កបភ្លុកដំរី ត្រូវបានបង្ក្រាប កាលពីដើមឆ្នាំ២០១៤មកម្ល៉េះ ហើយក្រុមជនល្មើស បានទុកចោលនៅកំពុងផែទើបនៅពេលនេះកម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការឆែកឆេរតែម្តង។

យ៉ាងណាក៏ដោយ លោកនឹងបង្ហាញព័ត៌មានលម្អិត នៅក្នងសន្និសីទកាសែត នារសៀលថ្ងៃនេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ដំរីព្រៃជំទង់១ក្បាល បានជាប់អន្ទាក់របស់ព្រាន នៅតំបន់ព្រៃការពារធម្មជាតិ ចន្លោះស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានគេរាយការណ៍ថា បានងាប់ហើយ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយសារតែក្រុមមន្រ្តីជំនាញ មិនអាចទៅជួយសង្គ្រោះទាន់ពេលវេលា។ ពីដំបូងដំរីមួយក្បាលនេះ នៅរងរបួសធ្ងន់នៅឡើយទេ ប៉ុន្តែមកពីក្រុមជំនាញ​ជួយមិនទាន់ក៏ងាប់តែម្តងទៅ។ ហេតុការណ៍នេះ ត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងព្រៃកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដាកន្លងទៅនេះ មន្រ្តីជំនាញទាំងអស់ នៅខេត្តមណ្ឌលគិរី ហាក់បីដូចជា ធ្វើការសង្រ្គោះយឺតយ៉ាវទំនងខ្វះឧបករណ៍ ហើយមកពីការជួយសង្រ្គោះ មានការយឺតយ៉ាវដំរីព្រៃ១ក្បាលនេះហើយ ទើបបណ្តាលឲ្យងាប់។

សត្វដំរីងាប់ដោយសារតែកម្លាំងរបស់វាបាន និងកំពុងចុះខ្សោយដោយសារ អត់ទឹក អត់អាហារ និងរងរបួសនៅចំកន្លែង ជាប់អន្ទាក់ផងដែរ។ មហាជនទូទាំងខេត្តមណ្ឌលគិរី បានសុំឲ្យក្រុមអាជ្ញាធរ​ព្រមទាំង មន្រ្តីជំនាញក៏ដូចជា ជំនាញពាក់ព័ន្ធទាំងអស់ ជួយរួមគ្នារិះរកគ្រប់ មធ្យោបាយដើម្បីជួយសង្រ្គោះ ដល់សត្វកម្រនេះទាំងអស់គ្នាតែជាអកុសលវាយបានងាប់បាត់ទៅហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត