គ្រូ​​ថ្មី​អាហ្សង់ទីន​ ​ត្រៀម​​ទៅ​ជួប​​លួងលោម​ Messi ​​ឲ្យ​ចូល​​ជម្រើស​​ជាតិ​​វិញ

គ្រូ​បង្វឹក​ថ្មី​ជម្រើស​ជាតិ​អាហ្សង់ទីន​​លោក​ Edgardo Bauza ​​នឹង​ទៅ​ជួប​ Lionel Messi តារា​ឆ្នើម​ក្រុម​ FC Barcelona ​​​ក្នុង​ពេល​​​ឆាប់ៗ ​ដើម្បី​​​ពិគ្រោះ​គ្នា​រឿង​អនាគត​របស់​គេ ​​ឲ្យ​​​​ត្រឡប់​លេង​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​វិញ​។ នេះ​បើ​តាម​ Goal។

 

គ្រូ​​ថ្មី​អាហ្សង់ទីន​ ​ត្រៀម​​ទៅ​ជួប​​លួងលោម​ Messi ​​ឲ្យ​ចូល​​ជម្រើស​​ជាតិ​​វិញ

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona

 

Messi ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​កាល​ខែ​​មិថុនា បន្ទាប់​ពី​ចាញ់​​ផ្ដាច់ព្រ័ត្រ​ Copa America 2016 ​ប៉ុន្តែ​គ្រូ​បង្វឹក​ថ្មី​អាហ្សង់ទីន​ Bauza ​ដែល​ឡើង​ដឹក​នាំ​ជំនួស​លោក​ Gerardo Martino ​គ្រោង​នឹង​ធ្វើ​ដំណើរ​​ទៅ​អេស្ប៉ាញ​​សប្ដាហ៍​ក្រោយ​ ដើម្បី​ពិភាក្សា​ពី​បាល់​ទាត់​ជាមួយ​​ Messi និង​សង្ឃឹម​អាច​លួង​លោម​តារា​ឆ្នើម​រូប​នេះ​ ឲ្យ​ត្រឡប់​ជួយ​ជម្រើស​ជាតិ​ សម្រាប់​ព្រឹត្តិការណ៍​ World Cup 2018។

 

គ្រូ​​ថ្មី​អាហ្សង់ទីន​ ​ត្រៀម​​ទៅ​ជួប​​លួងលោម​ Messi ​​ឲ្យ​ចូល​​ជម្រើស​​ជាតិ​​វិញ

Edgardo Bauza គ្រូ​បង្វឹក​ថ្មី​ជម្រើស​ជាតិ​អាហ្សង់ទីន

 

គ្រូ​បង្វឹក​ Bauza ​បាន​ប្រាប់​ Fox Sports ថា៖ “ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ពិភាក្សា​គ្នា​ជាមួយ​ Messi។ ប៉ុន្តែ​មិន​មែន​ទៅ​ដើម្បី​លួងលោម​គាត់​ទាំង​​ស្រុង​ទេ ពោល​គឺ​យើង​នឹង​និយាយ​ពី​បាល់ទាត់។ យើង​ដឹង​ថា ការ​ចាញ់​ផ្ដាច់ព្រ័ត្រ វា​ខក​ចិត្ត​កម្រិត​ណា។ ប៉ុន្តែ​ខ្ញុំ​​នឹង​ឲ្យ​គាត់​ដឹង​ពី​គម្រោង​របស់​ខ្ញុំ​…បើ​គាត់​ដឹង​ច្បាស់​ហើយ​ មាន​ន័យ​ថា​គាត់​នឹង​ដឹង​ តើ​គាត់​សម្រេច​ចិត្ត​បែប​ណា​ជា​បន្ត”។

 

Messi ​លេង​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​១១៣​ប្រកួត​ ស៊ុត​បាន​​៥៥​គ្រាប់ និង​ធ្លាប់​ឈ្នះ​​មេដាយ​មាស​អូឡាំពិក​ឆ្នាំ​២០០៨ ប៉ុន្តែ​ចាញ់​ផ្ដាច់ព្រ័ត្រ Copa America ​​៣​ដង​ និង​ចាញ់​​ផ្ដាច់ព្រ័ត្រ World Cup ​១​ដង​កាល​ឆ្នាំ​២០១៤៕

 

គ្រូ​​ថ្មី​អាហ្សង់ទីន​ ​ត្រៀម​​ទៅ​ជួប​​លួងលោម​ Messi ​​ឲ្យ​ចូល​​ជម្រើស​​ជាតិ​​វិញ

 

គ្រូ​​ថ្មី​អាហ្សង់ទីន​ ​ត្រៀម​​ទៅ​ជួប​​លួងលោម​ Messi ​​ឲ្យ​ចូល​​ជម្រើស​​ជាតិ​​វិញ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal