កម្ពុជា​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​1​រូប​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​លើក​ទី​5 នៅ​RIO

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤ សីហា កន្លង​មកនេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា មាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​មួយ​ស្ដី​ពី​ការ​ប្រកាស​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​លើក​ទី​៥​នៅ​ទីក្រុង​RIO ប្រទេស​ប្រេ​ស៊ី​ល នា​ខែកញ្ញា ខាង​មុខ​នេះ​។

លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសាសន៍​ថា កម្ពុជា​ត្រៀម​បញ្ជូន​អត្តព​លិ​ក​១​រូប ទៅ​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​នៅ​ទីក្រុង​RIO ប្រទេស​ប្រេ​ស៊ី​ល​ដែល​ដឹកនាំ​ដោយ​រូប​លោក ។ កីឡាករ​វ៉ា​ន វ៉ុ​ន ដែល​ជា​ម្ចាស់​មេដាយមាស​នៅ​ក្នុង​ព្រឹត្តិការណ៍​ASEAN Para Games​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺជា​បេក្ខ​ភាព​​ទៅ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ប្រណាំង​រទេះរុញ​ចម្ងាយ​១០០​មែ​៉​ត្រ​តាម​រយៈ​ការ​ទទួល​បាន​សិទ្ធិ​អនុគ្រោះ​។

លោក យី វាសនា បានឱ្យ​ដឹង​ទៀត​ថា រាល់​លើក​ដែល​ចេញ​ទៅ​ប្រកួត គឺ​យើង​សុទ្ធតែ​ទទួល​បាន​សិទ្ធ​អនុគ្រោះ យើង​នៅ​មាន​កម្រិត​មិន​ទាន់​ដល់​។​ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​សន្យា​ថា នឹង​ខិត​ជំរុញ​ឱ្យ​កីឡាករ​វ៉ា​ន វ៉ុ​ន​ទៅ​ចូលរួម ប្រកួត​លើក​ក្រោយ​តាម​ប្រព័ន្ធ​គុន​ភាព​ដូច​គេ​ដែរ​។

សម្រាប់​ការ​ត្រៀមខ្លួន​ទៅ​ចូលរួម​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​លើក​នេះ លោក វ៉ា​ន វ៉ុ​ន បាន​ព្យាយាម​ហ្វឹកហាត់​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជា​២​ម៉ោង​ទាំង​ល្បឿន និង​បច្ចេកទេស ។ ជា​មួយ​គ្នា​នេះ​ដែរ លោក យី វាសនា ក៏​បាន​បង្ហាញ​ធ្នូ​ដែល​ជា​អំណោយ​របស់​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កូរ៉េ​ដែល​មាន​តម្លៃ​១២.០០០​ដុល្លារ​សហរដ្ឋអាមេរិក ។ ធ្នូ​នេះ មាន​គុណ​ភាព​ខ្ពស់ និង​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​លើក​នេះ​ផង​ដែរ ។ លោក​បាន​ប្រាប់​ទៀត​ថា ខាង​កូរ៉េ​សន្យា​ថា​នឹង​ជួយ​កាំភ្លើង​សម្រាប់​ប្រកួត​នៅ​ពេល​ក្រោយ​ទៀត ៕