Spurs បន្តឲ្យ Federico Fazio ទៅលេងខ្ចីជើងនៅ Roma ទៀត

ខ្សែការពារអន្តរជាតិអាហ្សង់ទីនរបស់សារិកាព្រេង Tottenham គឺកីឡាករ Federico Fazio ត្រូវបានក្លិបអ៊ីតាលី Roma ខ្ចីជើងរយៈពេលវែង។

Federico-Fazio

កីឡាករវ័យ ២៩ឆ្នាំរូបនេះ ផ្ទេរចូលលេងឲ្យ Spurs កាលពីឆ្នាំ ២០១៤ ប៉ុន្តែបានត្រលប់មកលេងនៅក្លិប Sevilla ក្នុងលក្ខខណ្ឌខ្ចីជើងដែរ ហើយធ្លាប់បានឈ្នះពានរង្វាន់ក្របខណ្ឌអឺរ៉ុបទីពីរ Europa League កាលពីរដូវកាលមុនផងដែរ។

Federico Fazio បានចុះហត្ថលេខានៅកីឡដ្ឋាន White Hart Lane ចំនួន ៤ឆ្នាំ ប៉ុន្តែបានចូលលេងទើបតែ ២៥ ប្រកួតប៉ុណ្ណោះ ហើយត្រូវក្លិបបញ្ជូនឲ្យលេងជាលក្ខណៈខ្ចីជើង៕

The post Spurs បន្តឲ្យ Federico Fazio ទៅលេងខ្ចីជើងនៅ Roma ទៀត appeared first on CamboSport.