លោក Pep ខិតជិតចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យក្មេងកូឡុំប៊ី

ក្លិប Manchester City ខិតជិតក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធកូឡុំប៊ី Marlos Moreno។ Man City នឹងចំណាយឲ្យក្លិបកូឡុំប៊ី Atletico Nacional ចំនួន ៤.៧៥លានផោន សម្រាប់កីឡាករវ័យ ១៩ឆ្នាំរូបនេះ ហើយបន្ទាប់មក រូបគេទំនងជាត្រូវផ្ទេរទៅលេងក្នុងលីកអេស្បាញ La Liga វិញ គឺនៅក្នុងក្លិប Deportivo La Coruna ជាលក្ខណៈខ្ចីជើង។

Marlos-Moreno

Moreno នឹងអាចក្លាយជាកីឡាករទី ៣ ដែលលោក Pep Guardiola ចុះទិញមកនៅសប្តាហ៍នេះ បន្ទាប់ពីការមកដល់របស់កីឡាករ Leroy Sane ពីក្លិបអាល្លឺម៉ង់ Schalke និងកីឡាករ Gabriel Jesus ពីក្លិប Palmeiras។

ការចំណាយរបស់លោក Guardiola ចាប់តាំងពីមកជំនួសតំណែងលោក Manuel Pellegrini ជាគ្រូបង្វឹកមកកាលពីខែកក្កដា បានចំណាយលើស ១០០លានផោនហើយមកទល់ពេលនេះ៕

The post លោក Pep ខិតជិតចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យក្មេងកូឡុំប៊ី appeared first on CamboSport.

  • លោក Pep ខិតជិតចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យក្មេងកូឡុំប៊ី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:កីឡា