Aston Villa ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Fulham តម្លៃ ១២លានផោន

ក្លិបធ្លាក់ចេញពី Premier League, Aston Villa បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធរបស់ក្លិប Fulham គឺកីឡាករ Ross McCormack ក្នុងតម្លៃខ្លួន ១២លានផោន។ កីឡាកររូបនេះបានព្រមព្រៀងលើកុងត្រាលេងចំនួន ៤ឆ្នាំ ហើយនិងចូលរួមជាមួយក្រុមរបស់លោក Roberto Di Matteo នេះមុនពេលទៅជួបប្រកួតជាមួយ Sheffield នៅថ្ងៃអាទិត្យនេះ។

Ross-McCormack

តម្លៃខ្លួនកីឡាករនេះគឺជាតម្លៃខ្លួនថ្លៃជាងគេទីពីររបស់ក្លិប ខណៈដែលកីឡាករ Darren Bent មានតម្លៃខ្លួន ២៤លានផោន ផ្ទេរចូលលេងកាលពីឆ្នាំ ២០១១ នោះ នៅតែជាកីឡាករតម្លៃខ្លួនថ្លៃជាងគេរបស់ Aston Villa។

លោក Di Matteo បានប្រាប់គេហទំព័ររបស់ Aston Villa ថា «ខ្ញុំមានអារម្មណ៍សប្បាយណាស់ ដែលបាននាំ Ross មកក្នុងតារាងរបស់យើង។ រូបគេគឺជាកីឡាករ ដែលមានកំណត់ត្រាល្អ និងមានបទពិសោធច្រើន នៅក្របខណ្ឌ Division នេះ»។

McCormack វ័យ ២៩ឆ្នាំ ដែលបានចូលលេង Fulham កាលពីឆ្នាំ ២០១៤ ពីក្លិប Leeds United ក្នុងតម្លៃខ្លួន ១១លានផោន ស៊ុតបញ្ចូលទីបាន ២៣គ្រាប់ កាលពីរដូវកាលមុន៕

The post Aston Villa ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Fulham តម្លៃ ១២លានផោន appeared first on CamboSport.