សារព័ត៌មាន​ល្បីៗចាប់អារម្មណ៍កាបូបតម្លៃ១១ដុល្លាររបស់ភរិយានាយករដ្ឋមន្ត្រី​សិង្ហបុរី

ភរិយានាយករដ្ឋមន្ត្រីសិង្ហបុរីក្នុងដំណើរទស្សនកិច្ចទៅកាន់សេតវិមានជាមួយស្វាមី លោកស្រីបានធ្វើឲ្យសារព័ត៌មានអន្តរជាតិល្បីៗជាច្រើនចាប់អារម្មណ៍លើកាបូបកាន់ដៃរបស់គាត់ដែលមានតម្លៃ១១ដុល្លារ។

កាបូបដែលមានពណ៌ខៀវ មានភ្ជាប់រូបដាយណូស័រតួចៗ ដែលភរិយារបស់នាយករដ្ឋមន្ត្រីសិង្ហបុរីកាន់ក្នុងពេលធ្វើដំណើរទៅកាន់សេតវិមាននោះ គឺរចនាឡើងដោយសិស្សអាយុ១៩ឆ្នាំនៅសាលាច្នៃម៉ូត Pathlight។ កាបូបនេះមានតម្លៃតែ១១ដុល្លារ។ នេះបើតាមសារព័ត៌មាន BBC។

ក្រៅពី BBC មានសារព័ត៌មានល្បីៗផ្សេងទៀតដែលចុះផ្សាយដូចជា The Strait Time, The New Paper និង Channel News Asia ជាដើម។

ការដែលលោកស្រី ហូ ចីង ប្រើប្រាស់កាបូបមានតម្លៃទាបនេះ នាំឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈស្វាមីលោកស្រីគឺលោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរីជានាយករដ្ឋមន្ត្រីដែលទទួលបានប្រាក់ខែច្រើន ជាងគេបំផុតនៅលើពិភពលោកគឺក្នុង១ឆ្នាំទទួលបាន២ ៨៥៦ ៩៣០ដុល្លារអាមេរិកស្នើនឹង៣ ៨៧០ ០០០ ដុល្លារ សិង្ហបុរី៕

ប្រភព៖ VOD


Related Posts