ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ មាន​សំណុំរឿង​អាស្រូវ​ទំនាស់​ដីធ្លី​ជាង​១០០​ករណី​ជាមួយ​ប្រជាពលរដ្ឋ​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​

​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ នា​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ លោក​ អ៊ា​ង​ ស៊ី​ផា​ន​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ គ្រាន់តែ​នៅ​សង្កាត់​វាល​ស្បូវ​មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​ដាក់​ពាក្យ​ប្តឹង​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ អគ្គ​នាយិកា​ក្រុមហ៊ុន​ផា​ន​ អ៊ី​ម៉ិច​ ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ដីធ្លី​រហូត​ដល់​ជាង​១០០​ករណី​ ដែល​មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ​ ។​

ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ មាន​សំណុំរឿង​អាស្រូវ​ទំនាស់​ដីធ្លី​ជាង​១០០​ករណី​ជាមួយ​ប្រជាពលរដ្ឋ​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​

​មន្ត្រីរាជការ​ចូល​និវត្តន៍​មួយ​រូប​ បាន​លាន់មាត់​ថា​ បើ​គិត​តាម​តួលេខ​សំណុំរឿង​អាស្រូវ​ទំនាស់​ដីធ្លី​រវាង​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ និង​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ចំនួន​ច្រើន​ករណី​ដូច្នេះ​ គប្បី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​មុខរបរ​រកស៊ី​របស់​លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ ដែល​នាំ​ឲ្យ​ "​ខូច​ឈ្មោះ​ឧកញ៉ា​"​ នេះ​ហើយ​ ។​

ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ មាន​សំណុំរឿង​អាស្រូវ​ទំនាស់​ដីធ្លី​ជាង​១០០​ករណី​ជាមួយ​ប្រជាពលរដ្ឋ​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​

​លោកស្រី​ ស៊ុ​យ​ សុ​ផា​ន​ អាយុ​៥៨​ឆ្នាំ​ អគ្គ​នាយិកា​ក្រុមហ៊ុន​ ផា​ន​ អ៊ី​ម៉ិច​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០៥/២៥៩​ ចុះ​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០០៥​ ។​

​គួរ​រំលឹក​ជូន​ថា​ លោកស្រី​ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ ធ្លាប់​មាន​ទំនាស់​ដីធ្លី​ដ៏​ក្តៅ​គគុក​ជាមួយ​លោក​ឧកញ៉ា​ សុខ​ គង់​ អគ្គនាយក​ក្រុមហ៊ុន​សូ​គី​ម៉ិច​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​កន្លង​មក​ ហើយ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចប់​ជម្លោះ​ដ៏​ក្តៅ​គគុក​នោះ​ ដោយ​សង្កត់ធ្ងន់​ជា​លាយលក្ខណ៍អក្សរ​ថា​ "​ក្នុង​ករណី​ភាគី​ណាមួយ​មិន​សុខចិត្ត​ ចាត់ទុកជា​ការ​ប្រមាថ​ដល់​រាជរដ្ឋាភិបាល​…"​ តាម​ស្មារតី​លិខិត​លេខ​១៧៦៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០០៧​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ៕​

ឧកញ៉ា​ ស៊ុ​យ​ សុ​ផា​ន​ មាន​សំណុំរឿង​អាស្រូវ​ទំនាស់​ដីធ្លី​ជាង​១០០​ករណី​ជាមួយ​ប្រជាពលរដ្ឋ​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​

Related