វិធី​​​​​១០​​យ៉ាង​​​ ធ្វើ​ឲ្យ​មិត្ត​ប្រុស​​កាន់តែ​សប្បាយ​ចិត្ត​

​​​​​​​​​​ទាំង​​បុរស​​​​ទាំង​នារី​​​ពិត​ណាស់​​ គឺ​មិន​ចង់​​ឲ្យ​​ដៃ​គូ​ដែល​ខ្លួន​ស្រលាញ់​​ពិបាក​ចិត្ត​ គិត​ច្រើន ​អារម្មណ៍​រវើរវាយ​​នោះ​ទេ ​តែ​ចង់​បាន​​​​មនុស្ស​​អារម្មណ៍​​ល្អ រីករាយ​​ច្រើន​​​​ និង​ចេះ​លេង​សើច​តិចៗ ​ដើម្បី​​រក្សា​ទំនាក់​ទំនង​​​ស្នេហា​ឲ្យ​មាន​ភាព​ផ្អែមល្ហែម។

 

​​វិធី​​​​​១០​​យ៉ាង​​​ ធ្វើ​ឲ្យ​មិត្ត​ប្រុស​​កាន់តែ​សប្បាយ​ចិត្ត​

 

រឿង​ដ៏​ល្អ​​​មួយ​​​​​ដែល​មិត្ត​ស្រី​​អាច​ធ្វើ​​​ចំពោះ​មិត្ត​ប្រុស ​​​​​​គឺ​ធ្វើ​ឲ្យ​​គាត់​មាន​អារម្មណ៍​កាន់​តែ​ស្រលាញ់ ​​​​ស្និទ្ធស្នាល និង​កាន់​តែ​ចង់​បាន​​រូប​អ្នក​ជា​​​គូ​អនាគត។ ១០​​ចំណុច​​ខាង​ក្រោម​នេះ​​ ​ត្រូវ​​មនុស្ស​ភាគ​ច្រើន​ជឿជាក់​ថា​​​​​ អាច​ធ្វើ​ឲ្យ​គាត់​​​​មាន​​អារម្មណ៍ស្រលាញ់​​អ្នក​​​កាន់​តែ​ខ្លាំង​ រហូត​មិន​ចង់​បាត់​មុខ៖

​​​​​​​​​​​​​

១. ឈរ​ខាង​គាត់​ជានិច្ច​

​ពេល​អ្នក​ឈរ​ខាង​គាត់​មាន​ន័យ​ថា ​​​អ្នក​ជឿជាក់​​លើ​សមត្ថភាព​​គាត់​ ​លើក​ទឹក​ចិត្ត​​​ ​​​​​​គាំទ្រ​ ​ដែល​អាច​​​​ជួយ​ឲ្យ​គាត់​សម្រេច​​ដល់​គោលដៅ ឬ​ជម្នះ​​រាល់​ឧបសគ្គ​។​ គ្មាន​អ្វី​​​ដែល​ធ្វើ​​ឲ្យ​​បុរស​​​​​មាន​​​​អារម្មណ៍​សប្បាយ​ចិត្ត​​​​​​​ខ្លាំង​​​ ពេល​ឃើញ​​​​មនុស្ស​​ដែល​ខ្លួន​​​​​ស្រលាញ់​​​​​​បង្ហាញ​ក្ដី​​ស្រលាញ់​​​​ ​ការ​សរសើរ និង​​គាំទ្រ​ចំពោះ​​ខ្លួន​​ឡើយ។ ​​​​កុំ​​គេចវេះ ​ឬ​ព្រងើយ​កន្តើយ​​​ ពេល​​​គាត់​កំពុង​​​ដើរ​លើ​ផ្លូវ​​ដ៏​ពិបាក​ ​​ឬ​ជួប​ប្រទះ​ឧបសគ្គ​ច្រើន​ ​​​​​​អ្នក​​អាច​​ជា​​កម្លាំង​​ចិត្ត​​ ឬ​ជា​បង្គោល​ដ៏​​​សំខាន់​នៃ​រាងកាយ​​​​​ ដែល​​គាត់​​នឹង​​​​ចំណាយ​ពេល​​ពេញ​មួយ​ជីវិត​​​គាត់​រួម​រស់​ជាមួយ​អ្នក។

 

 វិធី​​​​​១០​​យ៉ាង​​​ ធ្វើ​ឲ្យ​មិត្ត​ប្រុស​​កាន់តែ​សប្បាយ​ចិត្ត​

 

២. ​​សរសើរ​​​គាត់

ត្រូវ​ទទួល​ស្គាល់​ថា​​រឿង​រ៉ាវ​​ទាំង​​អស់​​​ដែល​គាត់​​ធ្វើ​​​​​ គឺ​ចង់​ឲ្យ​​អ្នក​មាន​​​អារម្មណ៍​សប្បាយ​រីករាយ​ និង​​​បង្កើន​​ភាព​ស្និទ្ធស្នាល ​​ដូច្នេះ​​​​អ្នក​​​អាច​​​​​សរសើរ​​​​​ ផ្ដល់​កម្លាំង​​ចិត្ត​​​​​​​​​ យ៉ាង​ហោច​​​​​​​ណាស់​​​​​និយាយមួយ​​​ឃ្លា អរគុណ ចំពោះ​គាត់​ក៏បាន​​ដែរ។

 

 

៣. ​ស្នើ​សុំ​ឲ្យ​គាត់​​​ជួយ​

ការ​ស្នើ​ឲ្យ​គាត់​​ជួយ​​​ពេល​អ្នក​ជួប​បញ្ហា​អ្វីមួយ​​ ដោយ​និយាយ​ត្រង់​ៗ​​ ឬ​​ទល់មុខ​​​ គាត់​​​​នឹង​​សប្បាយ​​​​ចិត្ត​ក្នុង​ការ​​ជួយ​តាម​លទ្ធភាព​​​ដែល​គាត់​មាន​ និង​​​​យ៉ាង​ហោច​ណាស់​​គាត់​បាន​ផ្ដល់​យោបល់ និង​​​​​​វិធី​​ខ្លះ​​ៗ​សម្រាប់​​​​បំភ្លឺ​ផ្លូវ​ឲ្យ​អ្នក​ដែរ។
​​​​​​​​​​​​​

 

 

៤. ឱប​ ឬ​កាន់​ដៃ​​​គាត់​ដោយ​គ្មាន​ហេតុផល

​ពេលវេលា​ដ៏​ផ្អែម​ល្ហែម​​​​​​​បែប​នេះ​ ពិត​ណាស់​​​​​​​គាត់​នឹង​​ទទួល​បាន​​អារម្មណ៍​​​​ស្រលាញ់​​ និង​អាណិត​អ្នក​​ខ្លាំង​​​ឡើង​ៗ ​​ប្រសិន​បើ​​អ្នក​លប​ៗ​​ទៅ​​​ឱប​គាត់​​ឲ្យ​ណែន​មិន​ឲ្យ​គាត់​ដឹង​ខ្លួន។​​​​
​​​​

 

 

៥.​ ​ស្និទ្ធស្នាល​ជាមួយ​គាត់

​បើ​មិត្ត​ប្រុស​​​​មិន​សូវ​ចេះ​និយាយ​ស្ដី​​​​ទេ ​អ្នក​អាច​​ចាប់ផ្ដើម​ញោះ​​ ឬ​និយាយ​បែប​​ចំអែចំអន់​ ឌឺដង​​​តិចៗ​​ ដាក់​​គាត់​​​​​​​​វិញ ដើម្បី​កុំ​​​បរិយាកាស​​ស្ងៀមស្ងាត់​​​ដូច​​មនុស្ស​​មិន​ដែល​ស្គាល់​គ្នា។​​ ការ​​និយាយ​លេង​សើច​​​​ជាមួយ​គ្នា​ ​ធ្វើ​ឲ្យ​ទំនាក់ទំនង​​របស់​អ្នក​កាន់តែ​មាន​​ភាព​ស្និទ្ធស្នាល​មួយ​កម្រិត​ទៀត តែ​មិន​ត្រូវ​​លេង​ជ្រុល​ ​ឬ​និយាយ​ច្រើន​ពេក​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​គាត់​ធុញទ្រាន់។

 

 

៦. ធ្វើ​​ឲ្យ​គាត់​ភ្ញាក់ផ្អើល​

​ប្រសិន​បើ​​​​​​​អ្នក​អាច​ជូន​របស់​ ឬ​កាដូ​ បន្តិចបន្តួច​​​​​​​​​នៅ​​ថ្ងៃ​ខួប​កំណើត​ ឬ​ឱកាស​​ពិសេស​​ណា​មួយ ​ដោយ​មិន​​ឲ្យ​​គាត់​ដឹង​ខ្លួន​​​ នោះ​​គាត់​នឹង​មាន​​អារម្មណ៍​ភ្ញាក់ផ្អើល ​ឬ​សរសើរ​​ពី​ទឹក​ចិត្ត​របស់​​អ្នក​មិន​ដាច់​ពី​មាត់​ឡើយ។

 

វិធី​​​​​១០​​យ៉ាង​​​ ធ្វើ​ឲ្យ​មិត្ត​ប្រុស​​កាន់តែ​សប្បាយ​ចិត្ត​

 

 

​​​​​​​​​​​៧. អ្នក​​អាច​សម្រប​ខ្លួន​​​​ជាមួយ​គ្រួសារ និង​មិត្តភ័ក្ដិ​គាត់

មនុស្ស​ស្រី​​​ ​ចូល​ចិត្ត​​ដើរ​ទៅ​ណា​មក​ណា​ជា​ក្រុម​​មិត្តភ័ក្ដិ​ស្រីៗ ​ប៉ុន្តែ​​​ពេល​​​​​​​​​​ចាប់​ផ្ដើម​មាន​អ្នក​​មើលថែ​បេះ​ដូង ​​អ្នក​ត្រូវ​​​​ចេះ​​សម្រប​ខ្លួន​​ដើរ​ជាមួយ​​​​​​​​​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​របស់​គាត់ ​ហើយ​អ្វី​ដែល​ត្រូវ​ប្រយ័ត្ន​ប្រយែង​គឺ​ពាក្យ​សម្ដី​​​របស់​អ្នក​តែម្ដង។

 

 

៨. មិន​ត្រូវ​បំបាក់​មុខ​គាត់​​​នៅ​មុខ​អ្នក​ដទៃ​

​​​​ប្រសិន​​បើ​​អ្នក​ខឹង​គាត់​​​​​​រឿង​អ្វី​មួយ​​ ​​ដាច់ខាត​​មិន​ត្រូវ​​ស្ដី​ ​ជេរប្រទេច​ ឬ​និយាយ​​​បើក​កកាយ​​​​​ពី​កំហុស​របស់​គាត់​​នៅ​ពីមុខ​​មិត្តភ័ក្ដិ​ ឬ​​​អ្នក​ដទៃ​​ឡើយ​​ ព្រោះ​ធ្វើ​ឲ្យ​គាត់​រង​ភាព​អាម៉ាស់​​​​ ​​ហើយ​​ថ្ងៃ​ក្រោយ​ប្រាកដ​​មិត្តភ័ក្ដិ​គាត់​អាច​បញ្ចើចបញ្ចើ​​មិន​ខាន​។​ ការ​ប្រព្រឹត្តិ​បែប​នេះ​​​ ​រឹតតែ​ធ្វើ​ឲ្យ​​​គាត់​​ខឹង​​អ្នក​​ខ្លាំង​​ជាង​​អ្នក​ខឹង​គាត់ ​ឬ​រហូត​ដល់​ផ្ដាច់​ទំនាក់ទំនង​ក៏​មាន​។ ជា​ការ​ល្អ​ ប្រសិន​បើ​អ្នក​ចេះ​​ទប់​កំហឹង​​ និង​ដោះ​ស្រាយ​​បញ្ហា​​​​ដោយ​សន្តិវិធី​នៅ​កន្លែង​ស្ងប់ស្ងាត់​​​។​​​​​​​​

 

 

៩. ស្លៀកពាក់​ស្អាត​បាត

មនុស្ស​ប្រុស​​​​​ចាប់​​​​​​​​​អារម្មណ៍​​លើ​​មនុស្ស​ស្រី​​​​​ដំបូង​គេ​​​ គឺ​ការ​ស្លៀកពាក់​​ កាយវិការ​ និង​​​​​​​ការ​និយាយ​ស្ដី​​នេះ​ហើយ។ ​​បើ​​ការ​តុបតែង​ខ្លួន​របស់​​​អ្នក​បាន​សមរម្យ​​​​ពេល​នៅ​ជាមួយ​គាត់​ នោះ​​​គាត់​តែង​មាន​អារម្មណ៍​​​​​​​​ចូល​ចិត្ត​ ​ឬ​ចង់​​​នៅ​ក្បែរ​អ្នក​រហូត។

​​​​​​

 

 

១០. ឲ្យ​គាត់​ដឹង​ថា​អ្នក​នឹក​គាត់

​​​​​​​​​ការ​ធ្វើ​ឲ្យ​គាត់​ដឹង​ថា​​អ្នក​នឹក​ ពេល​មិន​បាន​​ជួប​មុខ​គាត់​​​​​​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ។ ​គ្រាន់​តែ​​អ្នក​និយាយ​ថា ​​​”នឹក”​ មួយម៉ាត់ ទឹកមុខ​​គាត់​នឹង​ញញឹម​​ដោយ​​អារម្មណ៍​រំភើប​រីករាយ​៕

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Lovepanky​​​​​​​