ស្លឹក​ត្របែក​អាច​បញ្ឈប់​ការ​ជ្រុះ​សក់ និង​ជួយ​​បណ្ដុះ​សក់​យ៉ាង​មាន​ប្រសិទ្ធភាព

សក់​ជ្រុះ គឺ​ជា​បញ្ហា​ទូទៅ​មួយ​សម្រាប់​បុរស និង​ស្រ្តី ដែល​លំបាក​ក្នុង​ការព្យាបាល។ ទោះ​ជា​យ៉ាង​ណា នៅ​មាន​ដំណោះ​ស្រាយ​តាម​បែប​ធម្មជាតិ សម្រាប់​ព្យាបាល​ការ​ជ្រុះ​សក់​នេះ​ដែរ ដោយ​គ្រាន់​តែ​ប្រើប្រាស់ ស្លឹក​ត្របែក ប៉ុណ្ណោះ។ ស្លឹក​ត្របែក ប្រហែល​ជា​ឱសថ​ធម្មជាតិ​ដ៏​ល្អ​បំផុត សម្រាប់​ដោះស្រាយ​បញ្ហា​សក់​ជ្រុះ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​ប្រើប្រាស់​ស្លឹក​ត្របែក​ទៀងទាត់ អាច​ពន្លឿន​ការ​លូត​លាស់​នៃ​សក់ និង​បញ្ឈប់​ការ​ជ្រុះ​សក់ ដោយសារ​តែ​វា​មាន​វីតាមីន B ខ្ពស់ ដែល​ចាំ​បាច់​បំផុត​សម្រាប់​ការ​លូតលាស់​នៃ​សក់។

 

អនុវត្តន៍

ស្ងោរ​ស្លឹក​ត្របែក​ត្រឹម​ចំនួន​សមរម្យ​ណា​មួយ​នៅ​ក្នុង​ទឹក រយៈ​ពេល​២០នាទី បន្ទាប់​មក​ទុក​វា​ចោល​ឲ្យ​ត្រជាក់ រួច​យក​មក​ម៉ាស្សា​នៅ​លើ​សក់ និង​ស្បែក​ក្បាល​របស់​អ្នក។ ទុក​វា​ចោល​រយៈពេល ២ ទៅ ៣ម៉ោង និង​លាង​ចេញ​តាម​ធម្មតា ជា​ការ​ស្រេច។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត អ្នក​គួរ​អនុវត្តន៍​វា​មុន​ពេល​ចូល​គេង ដោយ​ទុក​វា​ចោល​ពេញ​មួយ​យប់​តែម្តង។

 

ស្លឹក​ត្របែក​អាច​បញ្ឈប់​ការ​ជ្រុះ​សក់ និង​ជួយ​​បណ្ដុះ​សក់​យ៉ាង​មាន​ប្រសិទ្ធភាព

 

នេះ​គឺ​ជា​ដំណោះ​ស្រាយ​តាម​បែប​ធម្មជាតិ​ល្អ​បំផុត សម្រាប់​បញ្ឈប់​ការ​ជ្រុះ​សក់ ដែល​អាច​ផ្តល់​សារជាតិ​ចិញ្ចឹម​ដល់​សក់ និង​ធ្វើ​ឲ្យ​ឫស​សក់​រឹងមាំ ទៀតផង។ ជំនួស​ឲ្យ​ការ​ចំណាយ​ប្រាក់​ទៅ​លើ​ការ​ព្យាបាល ឬផលិត​ថ្លៃៗ និង​គ្មាន​ប្រសិទ្ធភាព អ្នក​គួរ​សាកល្បង​ការ​ព្យាបាល ដោយ​ប្រើប្រាស់ ស្លឹក​ត្របែក វិញ​ម្តង៕

 

ស្លឹក​ត្របែក​អាច​បញ្ឈប់​ការ​ជ្រុះ​សក់ និង​ជួយ​​បណ្ដុះ​សក់​យ៉ាង​មាន​ប្រសិទ្ធភាព

 

 

ចុចអាន៖បញ្ហា​ស្បែក​ខ្មៅ​ក្រោម​ក្លៀក​នឹង​លែង​មាន ដោយសារ​វិធីសាស្ត្រ​ងាយៗ​នេះ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ healthytipsworld, wellordie