ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ទៅ​ចូលរួម​វេទិកា​ភាព​ជា​អ្នកដឹកនាំ​អាស៊ាន​នៅ​ឡាវ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៦ សីហា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ អញ្ជើញ​ទៅ​ចូលរួម​វេទិកា​ភាព​ជា​អ្នកដឹកនាំ​អាស៊ាន​លើក​ទី​១៣ ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្ត​ធ្វើ​ពី​ថ្ងៃ​ទី​០៦​ដល់​ថ្ងៃ​ទី​០៧ សីហា នៅ​ទីក្រុង​វៀង​ច័ន្ទ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ឱកាស​ចូលរួម​វេទិកា​នោះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៍​នឹង​ទទួល​ពានរង្វាន់​ស​មិ​ទ្ឋ​ផល​អមតៈ​អាស៊ាន​ផង​ដែរ ៕