នាំ​មិត្តភក្តិ​មក​ផឹកស៊ី​នៅផ្ទះ ដូច​នាំ​មក​រំលោភ​កូនស្រី

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​មិត្តភក្តិ​នាំ​​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ កន្ទោក ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ថា​ បាន​​ចាប់រំលោភ​កូនស្រី​គាត់​រហូត​បាន​សម្រេច​កាលពី​យប់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ ។

ប្រភព​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សួន ក្រឹម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៤​សីហា ខ្លួន​និង​ប្រពន្ធ​បាន​បបួល​ជនសង្ស័យ​ដែល​ជា​មិត្តភក្តិ​មក​ជួបជុំ​គ្នា​ផឹកស៊ី​នៅផ្ទះ​ជួល​របស់​ខ្លួន​ដែល​នៅ​ជិត​គ្នា​រហូត​ស្រវឹង​ខ្លាំង​រៀង​ៗ​ខ្លួន លុះ​យប់​ឡើងខ្លួន​ក៏​មិនដឹងថា​​មិត្តដ៏​អប្រិយ​រូប​នេះ​បាន​ចាប់រំលោភ​កូនស្រី​អាយុ​១៥​ឆ្នាំ​របស់​គាត់​ដែរ ទើបតែ​ព្រឹក​ឡើង​កូនស្រី​គាត់​ប្រាប់​គាត់​ទើប​គាត់​ដឹង ក៏​នាំ​គ្នា​ចាប់ខ្លួន និង​នាំ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ កន្ទោក ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់តែ​ម្តង ៕