សមត្ថកិច្ច​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​សំណុំ​រឿង​ចំពោះ​ញត្តិ​ស្នាម​មេដៃ​បក្ស​ប្រឆាំង

ក្រសួង​មហាផ្ទៃ​ រក​ឃើញ​ថា ស្នាម​មេដៃ​ដែល​បក្ស​ប្រឆាំង​ថ្វាយ​ព្រះមហាក្សត្រ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​សំណុំរឿង។ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ចាត់​ទុក​ស្នាម​មេដៃ​នេះ​ថា ជា​ការ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ​លោក ខៀវ សុភ័គ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​៥ សីហា ថា បញ្ហា​មិន​ប្រក្រតី​ចំពោះ​ស្នាម​មេដៃ​ដែល​គណបក្ស​សង្គ្រោះជាតិ ​ថ្វាយ​ព្រះមហាក្សត្រ​នោះ រួម​មាន​ករណី​មនុស្ស ​៤៣​នាក់ បាន​ផ្ដិត​មេដៃ​ក្នុង​ម្នាក់ ​១០​ដង ខ្លះ​ទៀត​ឈ្មោះ​ម្នាក់​ផ្ដិត​មេដៃ​រហូត ៨៨​ដង ដោយឡែក​ឈ្មោះ​មនុស្ស​ជាង ​១​ម៉ឺន (១០.៣១៣) នាក់ គ្មាន​ក្នុង​អាសយដ្ឋាន​មូលដ្ឋាន​នោះ​ជាដើម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នៅ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។