កីឡាករ​ដែល​ក្លឹប​ Real Madrid ធ្លាប់​ប្រជែង​ជាមួយ​ក្លឹប​ជា​ច្រើន​រូប​នេះ​ចាប់​អារម្មណ៍​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ Liverpool

ខ្សែបម្រើប្រយុទ្ធវ័យ១៧ឆ្នាំសញ្ជាតិ Norway គឺកីឡាករ Martin Ødegaard កាលពីឆ្នាំ២០១៤ត្រូវបានគេកត់សម្គាល់ថាកីឡាករដ៏លេចធ្លោមួយរូបហើយគេត្រូវបានក្លឹបធំជាច្រើនប្រជែងគ្នាដែលក្លឹបទាំងនោះមាន Real Madrid , Barcelona , Bayern និង Liverpool ជាដើមសុទ្ធតែចាប់អារម្មណ៍លើគេតែគេក៏សម្រេចចិត្តជ្រើសរើស Real Madrid ។

ពេលចូលដល់ក្លឹប Real Madrid ដោយសារវ័យគេនៅក្មេងក្លឹបក៏បានដាក់ឲ្យគេនៅក្លឹបយុវជន២ឆ្នាំកន្លងមកហើយ ។ តែយ៉ាងណាកីឡាកររូបនេះមិនចង់បន្តលេងក្លឹបយុវជនបន្តទៀតទេ គេចង់ចាប់ផ្ដើមឱកាសប្រជែងនៅឈុតធំដើម្បីអភិវឌ្ឍន៍ទម្រង់លេងតែក្លឹប Real Madrid ពុំមានកន្លែងសម្រាប់គេនៅឡើយទេ ។

យ៉ាងណាថ្មីនេះឪពុករបស់ Martin Ødegaard បានពិភាក្សាជាមួយក្លឹប Real Madrid ទាក់ទងនឹងអនាគតកូនខ្លួនស្របពេលដែលមានក្លឹប៤នៅអាល្លឺម៉ង់កំពុងចាប់អារម្មណ៍គេ ។ យោងតាមប្រភពពី GMS ឪពុករបស់ Martin បានបញ្ជាក់កូនខ្លួនមានគម្រោងផ្លាស់ទៅលេងក្លឹបផ្សេងដើម្បីទទួលបទពិសោធន៍តែយ៉ាងណាគេថាចាប់អារម្មណ៍ក្នុងការផ្លាស់ទៅ Liverpool បើសិនក្លឹបនៅអង់គ្លេសដាក់សំណើ ព្រោះរូបគេចង់ធ្វើការជាមួយ Jurgen Klopp ។

ប្រភព ៖

  • កីឡាករ​ដែល​ក្លឹប​ Real Madrid ធ្លាប់​ប្រជែង​ជាមួយ​ក្លឹប​ជា​ច្រើន​រូប​នេះ​ចាប់​អារម្មណ៍​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ Liverpool已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:កីឡា
Tags: