កងទ័ព​ស្វា​ចូល​ឆ្មក់​យក​ឯកសារ​សម្ងាត់​យោធា​ អស់​ជា​ច្រើន​ច្បាប់​ក្នុង​បន្ទាយ​ទាហាន​

ព័ត៌មានសម្ងាត់របស់យោធាជាច្រើនត្រូវបានគេរាយការណ៍ថា ត្រូវបានបាត់ បន្ទាប់ពីមានកងទ័ពស្វាមួយក្រុម ចូលមកវាយឆ្មក់អ្នករត់សំបុត្រក្នុងរដ្ឋ Malacca ភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យនេះ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក ។

ស្វាមួយក្រុមបានចូលមករញ៉េរញ៉ៃអ្នករត់សំបុត្រអាយុ៣៣ឆ្នាំម្នាក់ នៅបន្ទាយទាហាន Terendak Camp ក្នុងរដ្ឋ Malacca ក្នុងពេលដែលលោកត្រូវមកចែកសំបុត្រក្នុងបន្ទាយទាហាននោះ ដោយក្រុមស្វានោះ បានឆក់យកឯកសារសម្ងាត់របស់យោធាចំនួន៣ច្បាប់ ហើយរត់គេចបាត់តាមដើមឈើ និងអគារនៅក្បែរនោះ ។
កងទ័ព​ស្វា​ចូល​ឆ្មក់​យក​ឯកសារ​សម្ងាត់​យោធា​ អស់​ជា​ច្រើន​ច្បាប់​ក្នុង​បន្ទាយ​ទាហាន​
ចំពោះចម្ងល់ដែលថា ហេតុអ្វីបានជាព័ត៌មានសម្ងាត់ត្រូវបានផ្ញើដោយអ្នករត់សំបុត្រនោះ វាមិនទាន់ត្រូវបានភាគីណាមួយ ចេញមុខស្រាយបំភ្លឺចំពោះករណីនេះទេ តែប្រធាននាយកដ្ឋាននៃឧទ្យានជាតិ និងសត្វព្រៃប្រចាំរដ្ឋ Malacca លោក Noorzakiahanum Mohd Noh បានឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលមានការវាយប្រហារពីសំណាក់សត្វស្វាទាំងនោះ ។

“កន្លងមកនេះស្វាទាំងនោះធ្លាប់ចូលមកអុកឡុកនៅបន្ទាយទាហាន សាលា ហើយព្រមទាំងវិហារឥស្លាមក្នុងបន្ទាយនោះដែរ” នេះបើយោងតាមលោក Mohd Noh ហើយក្នុងនោះលោកក៏បានបញ្ជាក់ដែរថា សត្វស្វាដែលរស់នៅតំបន់នេះ មានសភាពសាហាវ និងព្រហើនជាងស្វានៅផ្នែកផ្សេងនៃប្រទេស ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន ក៏ធ្លាប់មានករណីស្វាចូលលួចឧបករណ៍ជ្រមុជទឹក ប័ណ្ណបើកបរ កាតធនាគារ និងប្រាក់មួយចំនួនរបស់ទាហានចេញពីក្នុងរថយន្ត ដោយរថយន្តនោះត្រូវទាហានចតចោលនៅក្រៅ មន្ទីរពេទ្យក្នុងបន្ទាយទាហាន ៕

ប្រែសម្រួក៖ kqube
ប្រភព៖ asiancorrespondent

  • កងទ័ព​ស្វា​ចូល​ឆ្មក់​យក​ឯកសារ​សម្ងាត់​យោធា​ អស់​ជា​ច្រើន​ច្បាប់​ក្នុង​បន្ទាយ​ទាហាន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: