គ្រាន់តែ​ធ្វើការ​លើស​ម៉ោង​ បាន​សម្លាប់​បុគ្គលិក​​រាប់​ពាន់​នាក់​

អ្នកជំនាញបានឲ្យដឹងថា កាលពីឆ្នាំទៅមិញនេះ បុគ្គលិកការងារនៅប្រទេសជប៉ុនរាប់ពាន់នាក់បានស្លាប់ដោយសារអាការៈ “karoshi” ឬការធ្វើការងារលើសម៉ោង ថ្វីបើក្រសួងការងាររបស់ជប៉ុនបានធ្វើការកត់ត្រាថា រឿងហេតុនេះមានតែ១៨៩ករណីប៉ុណ្ណោះ ដែលបានកើតឡើងក៏ដោយ។

គ្រាន់តែ​ធ្វើការ​លើស​ម៉ោង​ បាន​សម្លាប់​បុគ្គលិក​​រាប់​ពាន់​នាក់​

ជាការពិតណាស់ជប៉ុនមានវប្បធម៌ការងារមួយ ដែលមិនអាចលើកលែងបាន គឺថាអ្នកធ្វើការ ត្រូវធ្វើលើសម៉ោង ដែលក្នុងនោះរួមមានទាំងការទំនាក់ទំនងគ្នាជាមួយ ថ្នាក់លើជាដើម ហើយលើសពីនេះទៀតការងារធ្វើលើសម៉ោងនោះ គឺមិនត្រូវបានគិតប្រាក់នោះទេ។

យោងតាមការចុះផ្សាយរបស់ Washington Post, karoshi អាចបណ្ដាលមកពីការគាំងបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល ឬការធ្វើអត្តឃាតជាដើម ហើយក្នុងនោះលោកសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Kansai បានឲ្យដឹងថា នៅកន្លែងធ្វើការក្នុងប្រទេសជប៉ុន ការធ្វើការលើសម៉ោងតែងកើតមានឡើង ហើយវាប្រៀបដូចស្ថិតនៅក្នុងកាលវិភាគធ្វើការទៅហើយ។

ក្នុងនោះលោកបានបន្តថា ការធ្វើការលើសម៉ោងមិនត្រូវបានបង្ខំដោយអ្នកណាម្នាក់គ្រាន់តែ​ធ្វើការ​លើស​ម៉ោង​ បាន​សម្លាប់​បុគ្គលិក​​រាប់​ពាន់​នាក់​

នោះទេ ប៉ុន្តែវាមានអារម្មណ៍ថាចាំបាច់សម្រាប់បុគ្គលិកម្នាក់ៗ។

ជារឿយៗ Karoshi តែងកើតឡើងចំពោះបុគ្គលិកប្រុសៗ ប៉ុន្តែឥឡូវនេះគេក៏សង្កេតឃើញថា វាក៏មានការកើនឡើង សម្រាប់បុគ្គលិកស្រីៗដែរ ហើយជនរងគ្រោះភាគច្រើនស្ថិតក្នុងវ័យ២០ឆ្នាំ ហើយសម្រាប់ក្រុមគ្រួសារជនរងគ្រោះ ពួកគេបានធ្វើការដាក់សំណើសុំប្រាក់សងជំងឺចិត្ត តែរាល់លើកវាមិនដែលបានទទួលជោគជ័យនោះទេ។

ការប្រែប្រួលនៃម៉ោងធ្វើការក្នុងប្រទេសជប៉ុន បានចាប់ផ្ដើមនៅអំឡុងទសវត្សន៍ឆ្នាំ១៩៧០ ក្នុងគោលបំណងចង់រកប្រាក់ឲ្យបានច្រើន តែទោះបីជាយ៉ាងនេះក្ដីវានៅតែបង្កជាបញ្ហារហូតដល់ពេលបច្ចុប្បន្ន ហើយជាធម្មតាស្ដង់ដាម៉ោងធ្វើការគឺ៤០ម៉ោងក្នុងមួយសប្ដាហ៍ ប៉ុន្តែនៅមានបុគ្គលិកជាច្រើននៅតែធ្វើលើសម៉ោង ដើម្បីធ្វើឲ្យការងារមានស្ថិរភាព។

គ្រាន់តែ​ធ្វើការ​លើស​ម៉ោង​ បាន​សម្លាប់​បុគ្គលិក​​រាប់​ពាន់​នាក់​

គួរបញ្ជាក់ផងដែរថា Karoshi គឺជាបញ្ហាមួយរបស់ជប៉ុន ទាក់ទងនឹងកម្លាំងពលកម្មការងារ ហើយនៅខណៈនេះ ប្រទេសនៅអាស៊ីមួយនេះក៏កំពុងជួបបញ្ហាខ្វះខាតកម្លាំងពលកម្ម ដោយសារកំណើនប្រជាជនដល់អាយុចូលនិវត្តន៍ច្រើន បញ្ហាខ្វះបច្ចេកទេសរបស់បុគ្គលិក និងការទប់ស្កាត់ជនអន្តោប្រវេសន៍។

គ្រាន់តែ​ធ្វើការ​លើស​ម៉ោង​ បាន​សម្លាប់​បុគ្គលិក​​រាប់​ពាន់​នាក់​
ប្រែសម្រួល៖ kqube
ប្រភព៖ nextshark

  • គ្រាន់តែ​ធ្វើការ​លើស​ម៉ោង​ បាន​សម្លាប់​បុគ្គលិក​​រាប់​ពាន់​នាក់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: