ផ្សារអង្ករសកលប្រឈមនឹងសង្គ្រាមតម្លៃ

ទីផ្សារអង្ករសកលនឹងប្រឈមមុខជា មួយសង្គ្រាមតម្លៃនៅឆ្នាំក្រោយដោយសារ តែមានការផ្គត់ផ្គង់លើស។ គេបានរំពឹងថា ការផ្គត់ផ្គង់លើសក្នុងឆ្នាំក្រោយនេះគឺដោយសារតែការធ្លាក់ចុះនៃពាណិជ្ជកម្មនេះ។ សង្គ្រាមតម្លៃនេះនឹងដាក់សម្ពាធទៅលើ ប្រទេសថៃដោយសារតែអង្កររបស់ប្រទេសនេះមានតម្លៃថ្លៃបើធៀបនឹងប្រទេសផ្សេងៗទៀត។អ្នកនាំចេញបានរំពឹងថា ការនាំចេញ អង្ករថៃក្នុងឆ្នាំនេះមានតម្លៃសរុបចំនួន ៩,៥លានតោនជាកត្តាដែលធ្វើឱ្យប្រទេសថៃរក្សាបាននូវចំណាត់ថ្នាក់អ្នកនាំចេញ អង្ករដ៏ធំបំផុតរបស់ពិភពលោក។លោក Charoen Laothammatas ប្រធានសមាគមន៍អ្នកនាំចេញអង្ករថៃបានមានខប្រសាសន៍ថា តម្លៃអង្ករនេះនឹងឡើងចុះ ឡើងចុះចាប់ពីចុងឆ្នាំនេះរហូតដល់ឆ្នាំ ២០១៧ ដោយសារតែប្រទេសនាំចូលអង្ករជាច្រើនមានត្រូវការទាប ខណៈដែលការផ្គត់ផ្គងអង្ករត្រូវបានគេរំពឹងថានឹងកើនឡើងគួរឱ្យកត់សម្គាល់ពីរដូវប្រមូលផលនៅពេលក្រោយ បន្ទាប់ពីគ្រោះរាំងស្ងួតបានបញ្ចប់។កម្លាំងប្រាក់បាតទល់នឹងដុល្លារសហ រដ្ឋអាមេរិកបានជំរុញឱ្យតម្លៃអង្ករថៃកើនឡើងថែមទៀត ដែលនេះនឹងបង្កឱ្យមានភាពលំបាកសម្រាប់អ្នកនាំចេញ ដោយសារតែតម្លៃអង្កររបស់អ្នកប្រកួតប្រជែងផ្សេងទៀតទាំងនោះបានធ្លាក់ចុះ បន្ទាប់ពីមានភ្លៀងធ្លាក់ចុះបន្ថែមទៀតនោះ។លោក Charoen បានមានប្រសាសន៍ថា ដោយសារតែចំនួនអង្ករកើនឡើងតែតម្រូវ ការធ្លាក់ចុះអតិផរណារូបិយបណ្ណនិងការប្រកួតប្រជែងខ្ពស់នោះទីផ្សារអង្ករសកលនឹងប្រឈមជាមួយសង្គ្រាមតម្លៃ។ប្រទេសថៃ ដែលជាអ្នកផ្គត់ផ្គងអង្ករធំជាងគេបំផុត របស់ពិភពលោក ចាំបាច់ត្រូវតែរៀបចំការ រក្សាស្តុកអង្កររបស់ពួកគេឱ្យបានប្រុង ប្រយ័ត្ននិងធ្វើឱ្យមានស្ថិរភាពតម្លៃដើម្បី ធានាបាននូវការប្រកួតប្រជែងផ្នែកនាំ ចេញនេះ។ខណៈដែលប្រទេសថៃឈានចូលទៅក្នុងសង្គ្រាមតម្លៃនោះលោក Charoen បានរំពឹងថា អង្កររបស់ខ្លួននឹងមានតម្លៃថោកជាងមុនវិញចំពេលដែលតម្លៃអង្ករក្នុងស្រុកក៏ធ្លាក់ចុះផងដែរដោយសារតែតម្រូវការទាប។តម្រូវការទាបនៅក្នុងប្រទេសនាំចូលជាច្រើននឹងបន្តរងឥទ្ធិពលពីតម្លៃប្រេងទាប ជាពិសេសនៅក្នុងតំបន់អាហ្រ្វិកនិង មជ្ឈិមបូព៌ាដែលជាទីផ្សារនាំចូលដ៏សំខាន់បំផុតរបស់អង្ករថៃ។ឆ្នាំនេះសមាគមនេះបានរំពឹងថាប្រទេសថៃនឹងនាំចេញអង្ករប្រមាណជា៩,៥លានតោនស្មើនឹង៤,៤ពាន់លានបាតខណៈដែលឆ្នាំក្រោយនឹងមានប្រហែលជា៩លានតោន។ថៃប្រហែលជាអាចបាត់បង់តំណែងជាអ្នកនាំចេញអង្ករច្រើនជាងគេបំផុតរបស់ ពិភពលោកក្នុងឆ្នាំ២០១៧ ដោយសារតែឥណ្ឌាមានការផ្គតផ្គង់អង្ករខ្ពស់ ហើយអាចបញ្ចេញបន្ថែមទៀតនៅឆ្នាំក្រោយនេះ។ក្រសួងកសិកម្មអាមេរិកបានរំពឹងថា ពាណិជ្ជកម្មអង្ករសកលលោកនៅក្នុងឆ្នាំ ២០១៧នឹងធ្លាក់ចុះ២ភាគរយដល់ចំនួន ៤០,៥១លានតោន ខណៈដែលទិន្នផល អង្ករពិភពលោកនឹងកើនឡើង២,៣ភាគ រយដល់ចំនួន ៤៨១,២៣លានតោន។តម្រូវការអង្ករនៅក្នុងទីផ្សារសកលលោកត្រូវបានគេរំពឹងថានឹងកើនឡើងបន្តិចបន្តួចប៉ុណ្ណោះត្រឹម០,៤ភាគរយដល់៤៨០,៦៣លានតោន ខណៈដែលការស្តុកទុក ចុងក្រោយរបស់អង្ករពិភពលោកនឹងកើនឡើងពី ១០៦,៧លានតោនដល់ចំនួន ១០៧,៣លានតោន។នៅពាក់កណ្តាលដំបូងនៃឆ្នាំនេះការ នាំចេញអង្កររបស់ថៃឈានដល់៤,៩៩ លានតោន ស្មើនឹង២,២ពាន់លានដុល្លារសហរដ្ឋអាមេរិកច្រើនជាងឥណ្ឌាដែលត្រូវបានគេរំពឹថានឹងមាន២,៧៦លានតោន។ទោះបីជាយ៉ាងណាក៏ដោយខណៈដែលឥណ្ឌាមានការស្តុកអង្ករទុកខ្ពស់ប្រហែលជា២៥លានតោន ហើយតម្លៃអង្ករប្រទេសនេះទាបជាងប្រទេសថៃនោះ លោក Charoen មានការព្រួយបារម្ភថា ឥណ្ឌាអាចនឹងក្លាយជាអ្នកនាំចេញអង្ករធំជាងបំផុតរបស់ពិភពលោកជំនួសថៃវិញនៅឆ្នាំក្រោយនេះ៕ រ័ត្ន

ផ្សារអង្ករសកលប្រឈមនឹងសង្គ្រាមតម្លៃ

ប្រភព ៖ nokorwatnews