ការនាំចេញមាស ពេជ្រ និងប្រេងឆៅរបស់ មីយ៉ាន់ម៉ានឹងត្រូវបានធ្វើឱ្យស្របច្បាប់នៅឆ្នាំក្រោយ

មន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ាបានឱ្យដឹងថា រដ្ឋាភិបាលភូមានឹងលើកលែងការដាក់កំហិតទៅលើការនាំចេញប្រេងឆៅ ពេជ្រ និងមាសនៅដើមឆ្នាំក្រោយនេះពោលគឺ កាត់ចេញពីបញ្ជីទំនិញដែលត្រូវបានដាក់កំហិត។

កាលពីដើមឆ្នំាមុនរដ្ឋាភិបាលមីយ៉ាន់ម៉ាបានដកទំនិញចំនួន៥ប្រភេទចេញពី បញ្ជីទំនិញនេះក្នុងនោះរួមមានប្រភេទប្រេងនីហ្គែរ ប្រេងស្ពៃខៀវ ប្រេងផ្កាឈូករ័ត្ន ប្រេងសម្រាប់ធ្វើនំ និងសម្បកបង្គារដែលត្រូវបានប្រើសម្រាប់ចំណីសត្វជាដើម។

លោក U Khin Maung Lwin អនុរដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានឱ្យដឹងថា សម្រាប់ឆ្នាំក្រោយ នឹងមានការលើកលែងនូវការដាក់កំហិតទៅលើទំនិញដូចជា មាស ពេជ្រ និងប្រេងឆៅ បន្ទាប់ពីបានពិភាក្សាជាមួយនឹងស្ថាប័នដែលជាប់ពាក់ព័ន្ធ។

អ្នកជាប់ពាក់ព័ន្ធទាំងនោះរួមមានក្រសួងធនធានធម្មជាតិ និងបរិស្ថានសមាគម សហគ្រាសមាសមីយ៉ាន់ម៉ាសមាគមរ៉ែ មីយ៉ាន់ម៉ានិងសមាគមសហគ្រាសត្បូង និងគ្រឿងអលង្ការ និងនាយកដ្ឋានគយ ហើយនិងធនាគារកណ្តាលផងដែរ។

លោកបានបន្ថែមទៀតថា ក្រសួងនេះនឹងអនុញ្ញាតឱ្យមានការនាំចូលនិងនាំចេញទៅផលផលិតទាំងនោះ។ ប្រសិនបើក្រុមហ៊ុនមួយត្រូវបានអនុញ្ញាតឱ្យនាំចូលមាសពីបរទេស វាគួរតែត្រូវបាននាំចេញគ្រឿងអលង្ការផងដែរ។

លោកបានបន្តទៀតថា យើងចាំបាច់ ត្រូវតែដោះស្រាយបញ្ហាជាច្រើនទាំងនោះ ដោយសារតែក្រុមហ៊ុនរ៉ែមាសក្នុងស្រុក មួយចំនួនចង់នាំចេញមាស។

លោកជឿជាក់ថា ក្រុមហ៊ុនជាច្រើននោះនឹងត្រូវបានអនុញ្ញាតឱ្យនាំចូលនិង នាំចេញមាសទាំងនោះ។

ពាណិជ្ជករបានឱ្យដឹងថា សម្រាប់ពេល នេះមាសនិងត្បូងត្រូវនាំចេញនិងចូល ដោយខុសច្បាប់នៅឡើយទេ។ គណៈកម្មការឧស្សាហកម្មនេះបានស្នើឱ្យក្រសួង ពាណិជ្ជកម្មកាលពីដើមឆ្នាំនេះឱ្យដកនូវលោហដែលមានតម្លៃទាំងនោះ ចេញពី បញ្ជីទំនិញដែលត្រូវបានគេដាក់កំហិត ហើយនិយាយថា ការធ្វើបែបនេះនឹងជួយ រដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងការនាំចេញខុសច្បាប់ថែមទៀតផង។

លោកបានបន្ថែមទៀតថា ក្រសួង ពាណិជ្ជកម្មក៏កំពុងតែពិភាក្សាជាមួយនឹងក្រសួងអេឡិកត្រូនិក និងថាមពលជុំវិញ ការនាំចេញប្រេងឆៅ ហើយគួរតែបញ្ចប់ កិច្ចពិភាក្សានាពេលឆ្នាំក្រោយនេះ៕ រ័ត្ន

ការនាំចេញមាស ពេជ្រ និងប្រេងឆៅរបស់ មីយ៉ាន់ម៉ានឹងត្រូវបានធ្វើឱ្យស្របច្បាប់នៅឆ្នាំក្រោយ

ប្រភព ៖ nokorwatnews

  • ការនាំចេញមាស ពេជ្រ និងប្រេងឆៅរបស់ មីយ៉ាន់ម៉ានឹងត្រូវបានធ្វើឱ្យស្របច្បាប់នៅឆ្នាំក្រោយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: