រយៈ​ពេល​៦​ខែ​​​ឆ្នាំ​នេះ​​មាន​តែ​ខេត្ត​​៥​ប៉ុណ្ណោះ ពុំ​មាន​បទល្មើស​ចោរ​ប្លន់​កើត​ឡើង

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៦ នៅទូទាំងប្រទេស គឺមានតែខេត្តចំនួន៥ប៉ុណ្ណោះ ពុំមានបទល្មើសចោរប្លន់កើតឡើង ខណៈមានខេត្តចំនួន១៥ផ្សេងទៀត មានបទល្មើសចោរប្លន់នោះកើនឡើងខ្លាំង ហើយក្នុងចំណោមខេត្តទាំង៥ ដែលពុំមានបទល្មើសចោរប្លន់កើតមាននោះ រួមមាន៖ ខេត្តកំពង់ឆ្នាំង កំពង់ធំ មណ្ឌលគិរី កែប និងខេត្តឧត្តរមានជ័យ។

រយៈ​ពេល​៦​ខែ​​​ឆ្នាំ​នេះ​​មាន​តែ​ខេត្ត​​៥​ប៉ុណ្ណោះ ពុំ​មាន​បទល្មើស​ចោរ​ប្លន់​កើត​ឡើង

របាយការណ៍អានដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន ប្រធានសេនាធិការ អគ្គស្នងការនគរបាលជាតិ នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍សភាពការណ៍កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ឆមាសទី១ លើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៦ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៦ ក្នុងចំណោមបទល្មើសដែលកើតឡើងជារួមជាង១៧០០លើក ហើយកម្លាំងនគរបាលធ្វើការបង្ក្រាបបានប្រមាណ៨០ភាគរយ។

រយៈ​ពេល​៦​ខែ​​​ឆ្នាំ​នេះ​​មាន​តែ​ខេត្ត​​៥​ប៉ុណ្ណោះ ពុំ​មាន​បទល្មើស​ចោរ​ប្លន់​កើត​ឡើង

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ទៀតថា ក្នុងចំណោមបទល្មើសដែលកើតឡើងជារួមជាង១៧០០លើក គឺកម្លាំងនគរបាលមានលទ្ធភាពបង្ក្រាបបានប្រមាណ៨០% ដែលស្មើនឹង១០៦៧ករណី ឃាត់ខ្លួនជនល្មើសបាន១៥៣៧នាក់ ក្នុងនោះបទឧក្រិដ្ឋ៣៧៦នាក់ និងបទមជ្ឈិម១១៦១នាក់។

ហើយក្នុងចំណោមបទល្មើសព្រហ្មទណ្ឌកើតឡើង១៣៤៩លើកនោះ គឺមានអំពើលួច ប្លន់មានស្ថានទំងន់ទោស កើតឡើង១៤១លើក ថយ១០% ដោយឡែកបទល្មើសមជ្ឈឹមក្នុងចំណោម៩៧៤លើក ក្នុងអំពើលួចឆ្លក់មាន៤៨៨លើកថយចុះ៧% នឹងដកហូតអាវុធប្រើខុសច្បាប់បាន១២លើក។

រយៈ​ពេល​៦​ខែ​​​ឆ្នាំ​នេះ​​មាន​តែ​ខេត្ត​​៥​ប៉ុណ្ណោះ ពុំ​មាន​បទល្មើស​ចោរ​ប្លន់​កើត​ឡើង

បើទោះបទល្មើសចោរលួច ឆក់ ប្លន់ ប្រដាប់អាវុធ បានធ្លាក់ចុះយ៉ាងណាក៏ដោយ នៅថ្ងៃនេះដែរ អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យបណ្ដាស្នងការនគរបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវមានផែនការពង្រឹងសមត្ថភាពអង្គភាព បង្កើនការប្រុងប្រយ័ត្ន បង្ក្រាបបទល្មើសចោរប្លន់ ពិសេសប្លន់ប្រដាប់អាវុធឲ្យខាងតែបាន ដើម្បីកាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ៕

ប្រភព៖ kqube

  • រយៈ​ពេល​៦​ខែ​​​ឆ្នាំ​នេះ​​មាន​តែ​ខេត្ត​​៥​ប៉ុណ្ណោះ ពុំ​មាន​បទល្មើស​ចោរ​ប្លន់​កើត​ឡើង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: