អាមេរិកទម្លាក់គ្រាប់ទៅលើក្រុមភេរវកម្មនៅលីប៊ី

យន្តហោះចម្បាំងរបស់អាមេរិកបាន ចាប់ផ្តើមបើកការវាយប្រហារទៅលើទីតាំង របស់ក្រុមជីហាដរដ្ឋអ៊ិស្លាមនៅក្នុងទឹកដី របស់លីប៊ីដោយឆ្លើយតបទៅតាមការស្នើសុំ របស់រដ្ឋាភិបាលរួបរួមជាតិលីប៊ី រដ្ឋាភិបាល ដែលទទួលស្គាល់ដោយ អ.ស.ប និងប្រទេស លោកខាងលិច។
មន្រ្តីក្រសួងការពារជាតិអាមេរិកបាន បញ្ជាក់ឲ្យដឹងថា ការវាយប្រហារតាមផ្លូវ អាកាសនៅលីប៊ីនេះគឺជាប្រតិបត្តិការដែលនឹងត្រូវធ្វើជាលក្ខណៈយូរអង្វែងដើម្បីជា ជំនួយដល់កងទ័ពលីប៊ីក្នុងការវាយលុកយក ទីតាំងរបស់ក្រុមជីហាដរដ្ឋអ៊ិស្លាម។ អស់ រយៈពេលជាច្រើនខែមកហើយ ពោលគឺ ចាប់តាំងពីខែឧសភាមកកងទ័ពនៃរដ្ឋា ភិបាលរួបរួមជាតិលីប៊ីបានបើកប្រតិបត្តិការវាយលុកព្យាយាមដណ្តើមកាន់កាប់ទីតាំងរបស់ក្រុមជីហាដរដ្ឋអ៊ិស្លាមនៅក្នុងទីក្រុងសៀត។
អាមេរិកទម្លាក់គ្រាប់ទៅលើក្រុមភេរវកម្មនៅលីប៊ី
ទីក្រុងសៀតនេះជាក្រុងកំណើតរបស់ អតីតមេដឹកនាំផ្តាច់ការ ហ្គាដាហ្វុី ត្រូវបានក្រុមជីហាដរដ្ឋអ៊ិស្លាមវាយដណ្តើមកាន់ កាប់កាលពីឆ្នាំទៅមិញ ហើយបានបង្កើត ជាមូលដ្ឋានដ៏ធំទី៣បន្ទាប់ពីអុីរ៉ាក់ និងស៊ីរី។
ថ្លែងតាមទូរទស្សន៍ជាតិនាយករដ្ឋមន្រ្តី លីប៊ីបានឲ្យដឹងថា លីប៊ីបានសម្រេចចូល រួមក្នុងបក្សសម្ព័ន្ធអន្តរជាតិប្រឆាំងនឹងក្រុម ជីហាដរដ្ឋអ៊ិស្លាម ហើយបានស្នើសុំជាផ្លូវការឲ្យអាមេរិកបើកការវាយប្រហារតាមផ្លូវ អាកាសទៅលើទីតាំងក្រុមជីហាដនៅលីប៊ី ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • អាមេរិកទម្លាក់គ្រាប់ទៅលើក្រុមភេរវកម្មនៅលីប៊ី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: