កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​ដោត​ទង់ជាតិ​ខ្លួន​លើ​ឋាន​ព្រះ​ច័ន្ទ​ឲ្យ​បាន នៅ​១០​ឆ្នាំ​ខាង​មុខ

ទីក្រុងព្យុងយ៉ាងនឹងបញ្ជូនបេសកកម្មដោតទង់ជាតិរបស់ខ្លួន ដោយគ្មានមនុស្សបើកទៅឋានព្រះច័ន្ទ ហើយដោតទង់ជាតិកូរ៉េខាងជើងនៅទីនោះ ក្នុងរយៈពេល១០ឆ្នាំខាងមុខ តែក្នុងពេលនេះ ភ្នាក់ងារអវកាសនឹងផ្ដោតសំខាន់លើការបញ្ជូនបន្ថែម នូវផ្កាយរណបយោធាទៅកាន់គន្លងតារាវិថីជាមុនសិន ។
កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​ដោត​ទង់ជាតិ​ខ្លួន​លើ​ឋាន​ព្រះ​ច័ន្ទ​ឲ្យ​បាន នៅ​១០​ឆ្នាំ​ខាង​មុខ
“បើទោះបីជាអាមេរិក និងក្រុមសម្ព័ន្ធមិត្តរបស់គេ ព្យាយាមកម្រិតការអភិវឌ្ឍន៍ដែនអវកាសរបស់យើងក៏ពិតមែន តែអ្នកវិទ្យាសាស្ត្រផ្នែកអវកាសរបស់យើង នឹងក្ដោបក្ដាប់ឋានអវកាស ព្រមទាំងដោតទង់ជាតិរបស់កូរ៉េខាងជើង លើឋានព្រះច័ន្ទជាមិនខាន” នេះបើយោងតាមលោក Hyon Kwang Il ជានាយកផ្នែកស្រាវជ្រាវដែនអវកាស នៃរដ្ឋបាលអភិវឌ្ឍអវកាសជាតិកូរ៉េខាងជើង ។

នៅក្នុងគ្រោងការ៥ឆ្នាំ ដឹកនាំដោយលោក Kim Jong Un គេនឹងផ្ដោតសំខាន់លើការបង្ហោះផ្កាយរណបទំនាក់ទំនងទៅកាន់គន្លងផែនដី ខណៈដែលផ្កាយរណបត្រួតពិនិត្យពិភពលោកចំនួន២ គឺ KMS-3-2 និង KMS-4 ត្រូវគេជឿថា បានចូលរត់ក្នុងគន្លងពិភពលោកហើយ ។

លោក Hyon បានឲ្យដឹងថា KMS-4 កំពុងតែដំណើរការ ហើយវាបញ្ជូនទិន្នន័យមកកាន់ផែនដី១ថ្ងៃ៤ដង តែទោះជាយ៉ាងនេះក្ដី គេនៅត្រូវការផ្កាយរណបបន្ថែមទៀត តែចំពោះករណីនេះ មិនទាន់មានអ្នកជំនាញបរទេសណាមួយ បញ្ជាក់ពីទំនាក់ទំនងរបស់ផ្កាយរណបនោះនៅឡើយទេ ។

ផ្កាយរណប Kwangmyongsong 4 ឬ KMS-4 ត្រូវបានកូរ៉េខាងជើងបញ្ជូនទៅកាន់គន្លងវិថីពិភពលោក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ តែគេមិនច្បាស់ថា វាមានបានបញ្ជូនរលកសញ្ញាមកកាន់ស្រទាប់ផែនដីឬអត់ទេ ។

“ប្រទេសយើងបានសម្រេចនូវគម្រោង ហើយយើងក៏ចាប់ផ្ដើមទទួលយកការជោគជ័យដ៏ច្រើនដែរ ។ មិនថានរណាគិតយ៉ាងម៉េចទេ តែប្រទេសយើងនឹងនៅតែបញ្ជូនបន្ថែមនូវផ្កាយរណបជាច្រើនទៀត” នេះជាសម្ដីលោក Hyon ៕

កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​ដោត​ទង់ជាតិ​ខ្លួន​លើ​ឋាន​ព្រះ​ច័ន្ទ​ឲ្យ​បាន នៅ​១០​ឆ្នាំ​ខាង​មុខ

កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​ដោត​ទង់ជាតិ​ខ្លួន​លើ​ឋាន​ព្រះ​ច័ន្ទ​ឲ្យ​បាន នៅ​១០​ឆ្នាំ​ខាង​មុខ

ប្រែសម្រួល៖ kqube
ប្រភព៖ RT

  • កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​ដោត​ទង់ជាតិ​ខ្លួន​លើ​ឋាន​ព្រះ​ច័ន្ទ​ឲ្យ​បាន នៅ​១០​ឆ្នាំ​ខាង​មុខ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: