លោក ដូណាល់ ត្រាំ នឹងប្រើប្រាស់អាវុធបរមាណូក្រោយពេលជាប់ឆ្នោតប្រធានាធិបតីឬ?

បេក្ខភាពប្រធានាធិបតី ដូណាល់ ត្រាំបានសួរ៣លើកមកហើយពីអាវុធបរមាណូរបស់អាមេរិក ដោយលោកបានសួរទៅអ្នកឯកទេសកិច្ចការបរទេសថា ហេតុអ្វីបានជាអាមេរិកមិនប្រើប្រាស់អាវុធបរមាណូដែលខ្លួនមាននៅក្នុងដៃ?
លោក ដូណាល់ ត្រាំ នឹងប្រើប្រាស់អាវុធបរមាណូក្រោយពេលជាប់ឆ្នោតប្រធានាធិបតីឬ?
ព័ត៌មានខាងលើត្រូវបានអ្នកដឹកនាំកម្មវិធីរបស់បណ្តាញទូរទស្សន៍ MSNBC លោក Joe Scarborough ទម្លាយនៅក្នុងបទសម្ភាសន៍ មួយជាមួយអតីតអគ្គនាយក CIA លោក Michael Hayden ដែលបានចាក់ផ្សាយនៅ ថ្ងៃទី៤ ខែសីហា។

លោក Joe Scarborough បានបញ្ជាក់ ថា «កាលពីប៉ុន្មានខែមុនអ្នកឯកទេសពីគោលនយោបាយការបរទេសបានជួប ពិភាក្សាជាមួយលោក ត្រាំ ហើយលោកបាន សួរថា ហេតុអ្វីបានជាយើងមិនប្រើប្រាស់ អាវុធបរមាណូដែលយើងមាន?»។

សកម្មភាពខាងលើបង្កឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានដោយកន្លង មកមិនដែលមានបេក្ខភាពណាមួយសួរនាំពីអាវុធបរមាណូជាច្រើនលើកមុនពេលក្លាយ ជាប្រធានាធិបតីនោះឡើយ។ ទាំងនោះហើយបានធ្វើឲ្យមានសំណួរជាច្រើនចោទសួរថា តើលោកត្រាំនឹងប្រើប្រាស់អាវុធបរមាណូឬពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី?

ទាំងនោះហើយបានធ្វើឲ្យអ្នកនយោ បាយអាមេរិកព្រួយបារម្ភ ទាំងអ្នកនយោ បាយនៅក្នុងបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យមិនចង់ឲ្យលោក ត្រាំ ជាប់ឆ្នោត ឡើយ។ នៅក្នុងមហាសន្និបាតបក្សមន្ត្រីជាន់ខ្ពស់ជាច្រើននៅក្នុងគណបក្សសាធារណរដ្ឋមិនបានចូលរួមនោះឡើយដូចជា អតីតប្រធានាធិបតី ប៊ូល ជាដើមដោយសារ តែមិនពេញចិត្តទៅនឹងគោលនយោបាយដឹកនាំតាមបែបក្តៅរបស់លោក ត្រាំ។

អ្នកវិវាគជាច្រើនបានព្រួយបារម្ភថា សង្គ្រាមបរមាណូនឹងផ្ទុះឡើង ប្រសិនបើ លោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីពេល នោះពិភពលោកទាំងមូលនឹងក្រឡាប់ចាក់សង្គ្រាមបរមាណូកើតឡើងភពផែនដីនឹងត្រូវវិនាសកម្មជាមិនខាន៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • លោក ដូណាល់ ត្រាំ នឹងប្រើប្រាស់អាវុធបរមាណូក្រោយពេលជាប់ឆ្នោតប្រធានាធិបតីឬ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: