លោកស្រីហ៊ីលលឡារី គ្លីនតុន នាំមុខលោកដូណាល់ត្រាំ ១៥ពិន្ទុក្នុងការបោះឆ្នោតប្រធានាធិបតីខាងមុខ

លោកស្រី ហ៊ីលឡារី គ្លីនតុន បាននាំមុខលោក ដូណាល់ ត្រាំ រហូតដល់១៥ពិន្ទុ ក្រោយពេលលោក ត្រាំ ទទួលរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋ និងក្រុមអ្នកនយោ បាយសហរដ្ឋអាមេរិក។
នៅក្នុងការស្ទង់មតិនាពេលកន្លងមក របស់ McClatchy Marist បង្ហាញឲ្យឃើញ ថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី គ្លីនតុន ទទួលបានការគាំទ្រខ្ពស់បំផុត នៅក្នុងតំបន់ដែលតែងតែគាំទ្រលោក ត្រាំ នាពេលកន្លងមក។
លោកស្រីហ៊ីលលឡារី គ្លីនតុន នាំមុខលោកដូណាល់ត្រាំ ១៥ពិន្ទុក្នុងការបោះឆ្នោតប្រធានាធិបតីខាងមុខ
នៅក្នុងការស្ទង់មតិនោះលោកស្រី គ្លីន តុន ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ ៤៨ភាគរយចំណែកលោក ត្រាំ វិញទទួល បានតែ៣៣ភាគរយប៉ុណ្ណោះចាប់តាំងពីបេក្ខភាពទាំង២បានក្លាយទៅជាបេក្ខភាពប្រធានាធិបតីពេញសិទ្ធិតំណាងឲ្យគណបក្សរបស់ ខ្លួន។ កាលពីខែមុនលោកស្រី គ្លីនតុន ទទួល បានសំលេងគាំទ្រតែ៤២ភាគរយប៉ុណ្ណោះ ចំណែកលោក ត្រាំ ទទួលបាន៣៩ភាគ រយ។

ការស្ទង់មតិតាំងពីដើមមកគឺលោក ត្រាំ តែងតែនៅទាបជាងលោកស្រី ហ៊ីលឡារី គ្លីនតុន ជានិច្ច ដោយសារតែលោកមិន មានបទពិសោធន៍នៅក្នុងការដឹកនាំនយោ បាយអាមេរិក។ ចំពោះលោកស្រី ហីុលឡារី គ្លីនតុន វិញមានទាំងបទពិសោធន៍ និង ចំណេះដឹងខ្ពស់ក្នុងការដឹកនាំអាមេរិកគឺជាក្តីសង្ឃឹមតែមួយគត់ក្នុងការក្លាយជាប្រធានាធិបតីអាមេរិកនាពេលខាងមុខ។

អ្វីដែលជាក្តីបារម្ភនាពេលនេះគឺលោកត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកនយោបាយសំខាន់ៗនៅអាមេរិក ទាំងមកពីគណបក្សសាធារណរដ្ឋនិងគណ បក្សប្រជាធិបតេយ្យ។ លោក ត្រាំ មាន អាកប្បកិរិយាខុសប្លែកពីបេក្ខភាពប្រធានាធិបតីនានាទាំងអស់របស់អាមេរិក ទើបធ្វើឲ្យមានមុនុស្សជាច្រើនចោទសួរលោកថា តើលោក ត្រាំ អាច មានជំងឺសរសៃប្រសាទ ដែរឬទេ?
អ្វីដែលពិភពលោកព្រួយបារម្ភនោះ ប្រសិនបើលោក ត្រាំ ក្លាយជាប្រធានាធិប តីអាមេរិកមែននោះ សង្គ្រាមបរមាណូលើ ពិភពលោកនឹងកើតមានឡើងជាមិនខាន។ ក្នុងរយៈពេលកន្លងមកលោកត្រាំបានសួរ៣លើកមកហើយពីអាវុធបរមាណូ ហើយ ថែមទាំងនិយាយថា ហេតុអ្វីបានជាអាមរិកមិនប្រើប្រាស់គ្រាប់បែកបរមាណូដែលខ្លួនមាន ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • លោកស្រីហ៊ីលលឡារី គ្លីនតុន នាំមុខលោកដូណាល់ត្រាំ ១៥ពិន្ទុក្នុងការបោះឆ្នោតប្រធានាធិបតីខាងមុខ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: