កីឡា​អូឡាំពិក​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​ អាមេរិក​បញ្ជូន​ភ្នាក់ងារ​ចារកម្ម​ជាង​មួយ​ពាន់​នាក់​ទៅ​ទី​នោះ​

ភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក បានបញ្ជូនភ្នាក់ងារចារកម្មទៅកាន់ប្រទេស ប្រេស៊ីល រហូតដល់ជាងមួយពាន់នាក់ រួមជាមួយនឹងអ្នកវិភាគព័ត៌មានចារកម្មរាប់រយនាក់ ព្រមទាំងភ្នាក់ងារពិសេសមកពីកងទ័ពជើងទឹក និងទាហានម៉ារីនរបស់ អាមេរិកដើម្បីជួយដល់កងកម្លាំងសន្តិសុខ ប្រេស៊ីល ការពារសន្តិសុខអំឡុងការប្រកួតកីឡាអូឡាំពិក ដែលចាប់ផ្ដើមនៅថ្ងៃសុក្រនេះ ។
កីឡា​អូឡាំពិក​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​ អាមេរិក​បញ្ជូន​ភ្នាក់ងារ​ចារកម្ម​ជាង​មួយ​ពាន់​នាក់​ទៅ​ទី​នោះ​

មេបញ្ជាការកងទ័ព អាមេរិក បានបញ្ជូនទាហានពិសេសប្រឆាំងភេរវកម្ម ដោយសហការជាមួយភ្នាក់ងារស៊ើបអង្កេតចំនួន ១៧ ក្រុមរបស់ សហរដ្ឋអាមេរិក ដើម្បីវិភាគទៅលើព័ត៌មានដែលទទួលបានតាមរយៈប្រព័ន្ធផ្កាយរណប និងឧបករណ៍ដែលបង្កប់នៅគ្រប់ទីកន្លែង ។

អ្នកនាំពាក្យស្ថាប័នស៊ើបអង្កេត សហរដ្ឋអាមេរិក និយាយថា ភ្នាក់ងារជាងមួយពាន់នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេស ប្រេស៊ីល ដើម្បីជួយដល់ភ្នាក់ងាររបស់ ប្រេស៊ីល បំណងទប់ទល់នឹងការគំរាមណាមួយក្នុងពេលប្រកួតកីឡាអូឡាំពិកក្នុងទីក្រុង រីអូ ពីថ្ងៃទី ៥ ដល់ថ្ងៃទី ២១ សីហា ឆ្នាំ ២០១៦ ជាពេលដែលមានអ្នកទស្សនារាប់លាននាក់ ធ្វើដំណើរមកពីជុំវិញពិភពលោក និងជាឱកាសល្អបំផុតសម្រាប់ក្រុមភេរវជន ដើម្បីអនុវត្តការវាយប្រហារ ប្រសិនបើពួកគេមើលឃើញភាពខ្វះចន្លោះ ។
កីឡា​អូឡាំពិក​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​ អាមេរិក​បញ្ជូន​ភ្នាក់ងារ​ចារកម្ម​ជាង​មួយ​ពាន់​នាក់​ទៅ​ទី​នោះ​
ទោះយ៉ាងណា នៅមិនទាន់មានសញ្ញានៃការគំរាមណាមួយនៅឡើយ ក្នុងថ្ងៃបើកសម្ពោធចាប់ផ្ដើមការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុង រីអូ ប៉ុន្តែកាលពីខែមុន អាជ្ញាធរ ប្រេស៊ីល បានចាប់ខ្លួនជនសង្ស័យជាង ១០ នាក់ ហើយថ្មីៗនេះ ចាប់ខ្លួនជនជាតិ លីបង់ មានទំនាក់ទំនងនឹងក្រុម ISIS ។

ប្រែសម្រួល៖ kqube
ប្រភព៖ nbcnews

  • កីឡា​អូឡាំពិក​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​ អាមេរិក​បញ្ជូន​ភ្នាក់ងារ​ចារកម្ម​ជាង​មួយ​ពាន់​នាក់​ទៅ​ទី​នោះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: