លោកស្រី យីងឡាក់​ ប្រាប់ឲ្យអ្នកគាំទ្រទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ​

លោកស្រី យីងឡាក់​ ប្រាប់ឲ្យអ្នកគាំទ្រទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ​
អតីតនាយករដ្ឋមន្ដ្រីថៃ យីងឡាក់ ស៊ីណាវ៉ាតត្រា (រូបភាពពី The Nation)

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ជំរុញឲ្យអ្នកគាំទ្ររបស់ខ្លួនទាំងអស់ត្រូវទៅបោះឆ្នោតនៅថ្ងៃអាទិត្យសប្តាហ៍នេះ ដើម្បីជាការសម្រេចលើជោគវាសនារបស់ប្រទេសជាតិ។

នៅម៉ោង៨ព្រឹកថ្ងៃសុក្រនេះ លោកស្រី យីងឡាក់ ទៅបំភ្លឺនៅតុលាការកំពូលករណីចោទប្រកាន់ថាមានកំហុសក្នុងគោលនយោបាយទិញស្រូវពេលលោកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រី។

អ្នកគាំទ្ររាប់រយនាក់ប្រមូលផ្តុំនៅចាំជួបលោកស្រីនៅតុលាការ ដើម្បីបង្ហាញការគាំទ្រ ហើយខ្លះបានស្រែកថា «ខ្ញុំស្រលាញ់ ចូលចិត្តអ្នក»។

ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនចូលក្នុងតុលាការដើម្បីផ្តល់សក្ខីកម្ម លោកស្រីជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោតធ្វើប្រជាមតិលើសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញនៅថ្ងៃអាទិត្យនេះ។ លោកស្រីថ្លែងទាំងទឹកភ្នែករលីងរលោងថាការបោះឆ្នោតនេះមានសារសំខាន់ណាស់សម្រាប់កំណត់វាសនារបស់ប្រទេសជាតិទៅថ្ងៃខាងមុខ។ នេះបើតាមសារព័ត៌មាន The Nation។

មានការប៉ាន់ប្រមាណថាប្រជាពលរដ្ឋថៃប្រមាណ៤០លាននាក់នឹងទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។ ចំណែកសហគមន៍អន្តរជាតិក៏បង្ហាញក្តីបារម្ភថាការបោះឆ្នោតនេះអាចនឹងមានហិង្សាកើតឡើង៕

ប្រភព៖ VOD

  • លោកស្រី យីងឡាក់​ ប្រាប់ឲ្យអ្នកគាំទ្រទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: