ក្មេងស្រីខ្ចីទូរស័ព្ទលេងហ្គេមក្នុងមុង ចូលទៅយក ជាប់ចោទចាប់រំលោភ

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងបានចូលក្នុងមុងជាមួយក្មេងស្រីអនីតិជន តែត្រូវម្តាយក្មេងស្រីឃើញទាន់ ក៏បានចោទប្រកាន់ ថា បុរសរូបនេះចូលទៅចាប់រំលោភកូនស្រី គាត់ក៏ប្តឹងនគរបាលឲ្យឃាត់ខ្លួនកាលពី វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ ខែ សីហា ឆ្នាំ២០១៦ ស្ថិតនៅរោងការដ្ឋាន សំណង់ផ្ទះល្វែង ភូមិត្រពាំងគល់ សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងស្រីខ្ចីទូរស័ព្ទលេងហ្គេមក្នុងមុង ចូលទៅយក ជាប់ចោទចាប់រំលោភ

បុរសសង្ស័យឈ្មោះ សាន់ សំអុន ហៅ ក្រឹម អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅទីតាំងខាងលើ ។ ចំណែកដើម ចោទឈ្មោះ ពិន សុខុម ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត ភូមិ ព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយ រៀង ។ រីឯកូនស្រីអះអាងថា ក្មេងស្រីរង គ្រោះអាយុ១១ឆ្នាំ ជាសិស្ស រស់នៅក្នុង បន្ទុកគ្រួសារ ។
តាមសម្តីឈ្មោះ ពិន សុខុម ជាកម្មករ សំណង់ដូចគ្នាបានឲ្យដឹងថា ក្រោយពីមាន ការជួបជុំផឹកសុីស្រាថ្នាំកាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ រួចមករហូតដល់ វេលាម៉ោង១១និង៣០នាទីយប់បែរជា ឃើញជនសង្ស័យខាងលើចូលទៅដេកក្នុងមុងកូនស្រីគាត់ទៅវិញទើបផ្អើលឆោឡោឃាត់ខ្លួនប្រគល់ឲ្យនគរបាលតែម្តង ។

បើតាមសម្តីចុងចោទឈ្មោះសាន់ សំអុន វិញបានឲ្យដឹងថា ការចោទប្រកាន់របស់ដើម ចោទជារឿងមិនពិតបុរសខាងលើបានឲ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៤ ខែសីហា ខ្លួនចូល រួមផឹកសុីស្រាថ្នាំក្នុងរោងស្នាក់នៅរបស់ឈ្មោះ ពិន សុខុម ជាដើមចោទមានគ្នាចំនួន ៤នាក់។ លុះផឹកអស់ស្រាថ្នាំខ្លួនបានទិញស្រាបៀមួយកេសមកដាក់ផឹកសុីបន្ត ហើយ បានសាកថ្មទូរស័ព្ទក្បែរច្រកបន្ទប់ច្រកចូលបន្ទប់ក្មេងស្រីរហូតដល់វេលាម៉ោងខាងលើក្មេងស្រីបានយកទូរស័ព្ទរបស់ខ្លួនចូល ទៅចុចលេងក្នុងមុងបាត់។ ក្រោយពីបញ្ចប់ ការផឹកសុីពួកគេក៏ចែកផ្លូវគ្នាទៅសម្រាក អស់ខ្លួនក៏ហៅសួររកទូរស័ព្ទហើយក្មេងស្រីប្រាប់ថា រូបគេយកចុចលេង។ ពេលនោះ គេក៏ហៅឲ្យយកមកវិញតែក្មេងនោះមិនព្រមទើបខ្លួនចូលទៅតាមយកទូរស័ព្ទដល់ក្នុងមុងតែស្រាប់តែម្តាយក្មេងស្រីមកដល់ចោទគាត់ថាចាប់រំលោភកូនស្រីគាត់ទៅវិញ ។

ទាក់ទិនករណីខាងលើនគរបាលបុ៉ស្តិ៍កន្ទោកបានឃាត់ខ្លួនជនសង្ស័យដោយផ្អែក ទៅលើបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះដើម្បីយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន ខណ្ឌដើម្បីសាកសួរបន្តទៅតាមនីតិវិធី ៕សុខាសែនជ័យ

ប្រភព៖ Nokorwatnews

  • ក្មេងស្រីខ្ចីទូរស័ព្ទលេងហ្គេមក្នុងមុង ចូលទៅយក ជាប់ចោទចាប់រំលោភ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: