Tango​ ១៨​ គ្រឿង​ ត្រូវ​បាន​ រុស្ស៊ី​ ដាក់​ពង្រាយ​នៅ​សមុទ្រ​ខ្មៅ​ សម្រាប់​កងទ័ព​ជើងទឹក​ភាគ​ខាង​ជើង​

Tango ត្រូវបានដាក់ឲ្យកងទ័ពជើងទឹកភាគខាងជើងរបស់សូវៀតប្រើប្រាស់ក្នុងសមុទ្រខ្មៅ មានរហស្សនាមថា ត្រីឆ្មា (Catfish) មានចំនួនសរុប ១៨ គ្រឿង ប៉ុន្តែនាវាមុជទឹកជំនាន់ក្រោយវែងជាងជំនាន់មុន ធ្វើឲ្យ Tango ទាំង ១៨ គ្រឿង មានប្រវែង និងទំហំផ្សេងៗគ្នា ។

Tango គឺជានាវាមុជទឹករបស់សហភាពសូវៀត សាងសង់នៅដើមឆ្នាំ ១៩៧០ មានទម្ងន់២ពាន់តោន ប្រវែង ៩១ ម៉ែត្រ ដើរដោយម៉ាស៊ីនម៉ាស៊ូត៣ មានល្បឿនលើផ្ទៃទឹក ២៤km/h ល្បឿនក្រោមទឹក ៣០Km/h បំពាក់កាំភ្លើង និងមីស៊ីលប្រឆាំងនាវាមុជទឹក អាចដាក់មីននៅគ្រប់ទីកន្លែង ។

Tango ត្រូវបានឌីហ្សាញឡើង សម្រាប់វាយប្រហារសត្រូវទាំងលើទឹក និងក្រោមទឹក ថែមទាំងមានសមត្ថភាពការពារក្បួននាវាធ្វើដំណើរឆ្លងកាត់តំបន់គ្រោះថ្នាក់ ហើយសមត្ថភាពពិសេសមួយទៀតរបស់ Tango គឺវាមុជទៅក្នុងទឹកបានយ៉ាងរហ័ស និងងើបឡើងមកលើផ្ទៃទឹកក៏រហ័សជាងនាវាមុជទឹកផ្សេងៗ ដោយសារកំណាត់ផ្នែកខាងលើរបស់នាវា (hull) វែងជាងនាវាមុជទឹកដទៃទៀត ។

បច្ចុប្បន្ន Tango នៅបម្រើការតែមួយគ្រឿងប៉ុណ្ណោះ ១៤ គ្រឿងលែងប្រើប្រាស់ និង ៣ គ្រឿង រក្សាទុកបម្រុងសម្រាប់ពេលត្រូវការក្នុងពេលណាមួយ ។
Tango​ ១៨​ គ្រឿង​ ត្រូវ​បាន​ រុស្ស៊ី​ ដាក់​ពង្រាយ​នៅ​សមុទ្រ​ខ្មៅ​ សម្រាប់​កងទ័ព​ជើងទឹក​ភាគ​ខាង​ជើង​

Tango​ ១៨​ គ្រឿង​ ត្រូវ​បាន​ រុស្ស៊ី​ ដាក់​ពង្រាយ​នៅ​សមុទ្រ​ខ្មៅ​ សម្រាប់​កងទ័ព​ជើងទឹក​ភាគ​ខាង​ជើង​

 

ប្រែសម្រួល៖ kqube

ប្រភព៖ warhistoryonline

  • Tango​ ១៨​ គ្រឿង​ ត្រូវ​បាន​ រុស្ស៊ី​ ដាក់​ពង្រាយ​នៅ​សមុទ្រ​ខ្មៅ​ សម្រាប់​កងទ័ព​ជើងទឹក​ភាគ​ខាង​ជើង​已关闭评论
  • 40 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: