ពួកចោរប្លន់ “រហស្សនាមធ្វើឃាតករដើម្បីលុយ” មានកន្សែងយ័ន្តការពារខ្លួន៦នាក់ត្រូវសមត្ថកិច្ចក្របួចបាន

កណ្តាល ៖ បក្ខពួកចោរប្លន់ចំនួន៦នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបដោយកម្លាំងប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយប៉ូលិសស្រុកស្អាង ខេត្តកណ្តាលព្រមទាំងដកហូតវត្ថុតាងមួយចំនួនជាពិសសកន្សែងយ័ន្តសម្រាប់ការពារខ្លួន មុនពេលពួកវាធ្វើសកម្មភាពប្លន់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសបានឱ្យដឹងថា ក្រុមចោរប្លន់មានគ្នា៦នាក់ ត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌក្រសួងដេញ ប្រម៉ាញ់ចាប់ បន្ទាប់ពីពួកគេប្រើប្រាស់រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ព្យាយាមគេចខ្លួនចូលទឹកដីខេត្តកណ្តាល។ ប៉ុន្តែក្រោម ការសហការជាមួយ នឹងកម្លាំងប៉ូលិសស្រុកស្អាង ទើបឈានដល់ការព័ទ្ធចាប់បាន៦នាក់ ក្នុងនោះមានម្នាក់រងរបួសត្រូវគ្រាប់កាំភ្លើងបណ្តាលឱ្យបាក់ជើង។ ជាការកត់សម្គាល់ពួកចោរដែលប្រព្រឹត្តអំពើអាក្រក់ទាំងនោះពាក់កន្សែងយ័ន្តការពារខ្លួនគ្រប់ៗគ្នា។

ប៉ូលិសនិយាយថា ជនសង្ស័យទី១-ឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំជាអ្នករៀបចំគម្រោងប្លន់នៅស្រុកស្អាង មុខរបរកម្មករដាំដំឡូងនៅចំចាយមារ មានទីលំនៅភូមិ-ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង, ទី២-ឈ្មោះ ឃឹម ធា ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នករៀបចំគម្រោងប្លន់នៅស្រុកស្អាង មុខរបរធ្វើស្រែនៅចម្ការព្រះវិហារស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ធ្លាប់ជាប់គុកមួយឆ្នាំនៅខេត្តបន្ទាយមានជ័យមួយឆ្នាំពីបទលួច), ទី៣-ឈ្មោះ អូ វន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ក្រាលការ៉ូឡា ស្នាក់នៅភូមិចេក សង្កាត់ផ្សារក្រោម ក្រុង-ខេត្តសៀមរាប, ទី៤-ឈ្មោះ ជា ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិក្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង, ទី៥-ឈ្មោះ ម៉ន ខុន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរទិញលក់គោក្របី ស្នាក់នៅភូមិកោះញែក ឃុំរង្សី ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងទី៦-ឈ្មោះ ប៊ិត តឿ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នករៀបចំគម្រោងប្លន់នៅស្រុកស្អាង ស្នាក់នៅភូមិស្វាយជ្រុំ ឃុំស្វាយទង ស្រុកមសាង ខេត្តព្រៃវែង ធ្លាប់ចូលរួមប្លន់ផ្ទះវេរលុយវីងតាមបណ្តាខេត្ត (ត្រូវរបួសជើង)។

បច្ចុប្បន្នសមត្ថកិច្ចកំពុងនាំខ្លួនក្រុមចោរប្លន់ជាមួយនឹងវត្ថុតាងទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃសាកសួរ និងស្រាវជ្រាវចាប់បក្ខពួកបន្តទៀត៕

f2862646-ff24-411c-a999-77c3887a5491

 

ប្រភព៖ khmeread


ពួកចោរប្លន់ “រហស្សនាមធ្វើឃាតករដើម្បីលុយ” មានកន្សែងយ័ន្តការពារខ្លួន៦នាក់ត្រូវសមត្ថកិច្ចក្របួចបាន

លោក​ ហ៊ុន សែន បញ្ចប់​បេសកកម្ម​វគ្គ​ទី​៣​នៅ​ថ្ងៃ​ព្រហស្បិ៍នេះ​ ហើយ​នឹង​បន្ត​ទៅ​ខេត្ត​កណ្តាល​នៅ​សប្តាហ៍​ក្រោយ

ពួកចោរប្លន់ “រហស្សនាមធ្វើឃាតករដើម្បីលុយ” មានកន្សែងយ័ន្តការពារខ្លួន៦នាក់ត្រូវសមត្ថកិច្ចក្របួចបាន

លោក កឹម សុខា បង្ហាញ​បំណង​ចរចា​បញ្ចប់​បញ្ហា