រដ្ឋមន្ត្រី​ព័ត៌មាន​ផ្ដាំផ្ញើ​មន្ត្រី​តាម​ខេត្ត​ឲ្យ​រៀបចំ​បាយ និង​កន្លែង​ស្នាក់នៅ​ដល់​លោក Yanagisawa និពន្ធដោយ : ញឹក ស្រីល័ក្ខ       August-05-2016, 7:39 pm         1976

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រី​ព័ត៌មាន​ផ្ដាំផ្ញើ​មន្ត្រី​តាម​ខេត្ត​ឲ្យ​រៀបចំ​បាយ និង​កន្លែង​ស្នាក់នៅ​ដល់​លោក Yanagisawa​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានស្នើរ​ដល់​មន្ទីរ​ព័ត៌មាន​ខេត្ត​នានា  រៀបចំ​បាយ និង​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ ដល់​បុរស​ជនជាតិ​ជប៉ុន ដែល​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​លោក​បាន​ដើររក​កង់​សំណព្វ​របស់ខ្លួន ហើយ​ក្រោយពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក​ក៏បាន​រកឃើញ​កង់​វិញ កាលពី​ព្រឹក​ថ្ងៃទី ៣១ កក្កដា​។

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជួប​សំណេះសំណាល​ជាមួយ​លោក Shun Yanagisawa  ជា​ជនជាតិ​ជប៉ុន ដែល​បាន​បាត់​កង់​នៅ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សំដែង​ការអបអរសាទរ​ជាមួយ​ជនជាតិ​ជប៉ុន​រូបនោះ ដែល​បាន​រកឃើញ​កង់​វិញ បន្ទាប់ពី​មានការ​ផ្សាយ​ស្វែងរក​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន​កុះករ​។ ក្រោយពី​ការជួប​សំណេះសំណាល​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏បាន​ប្រគល់​វត្ថុ​អនុ​ស្សវ​រី​យ​ដល់​លោក Shun Yanagisawa​ផងដែរ​។​

​ជាមួយគ្នានេះ លោក  Shun Yanagisawa  ជា​ជនជាតិ​ជប៉ុន ដែល​បានធ្វើ​ដំណើរ​ផ្សងព្រេង​ដោយ​ជិះ​កង់​មក​កម្សាន្ត​នៅ​កម្ពុជា បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​មួយចំនួន​រួមមាន កោះ​តៃវ៉ាន់ ហ្វីលីពីន សិង្ហ​បុរី ម៉ាឡេស៊ី និង​ថៃ មុន​ដែល​មកដល់​ប្រទេស​កម្ពុជា ដោយ​ចំណាយពេល​ធ្វើដំណើរ​ជិត​១​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា លោក Shun Yanagisawa  បាន​បាត់​កង់​របស់លោក​កាលពី​ថ្ងៃទី​១៨ កក្កដា​កន្លងទៅ នៅពេលដែល​លោក​ស្នាក់នៅ​សណ្ឋាគារ​មួយ​នៅ​ម្ដុំ​ព្រះបរមរាជវាំង​។ លោក Shun Yanagisawa  បាន​ស្វែងរក​កង់​សំណព្វចិត្ត​របស់លោក តាម​កន្លែង​លក់​កង់​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។ បន្ទាប់ពី​ដឹង​ដំណឹង​ពី​ជនជាតិ​ជប៉ុន ដែល​បាត់​កង់ ក្រុមអ្នកលេង​ប្រើប្រាស់​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក បាន​ចែកចាយ​ព័ត៌មាន​ជា​បន្តបន្ទាប់ ហើយ​បានប្រកាស​ឲ្យ​ជួយ​រក​ទៀតផង​។​

​លោក Shun Yanagisawa  ក៏បាន​ទទួលដំណឹង​ល្អ ដោយបាន​រកឃើញ​កង់​វិញ កាលពី​ព្រឹក​ថ្ងៃទី​៣១ កក្កដា នៅ​ប៉ុស្តិនគរបាល​សង្កាត់​ស្ទឹងមានជ័យ​។ ដោយ​ចោរ​បាន​យកទៅ​ប្លុង​ចោល​នៅក្បែរនោះ​។ បន្ថែម​លើ​នេះ លោក Shun Yanagisawa  បានទទួល​កង់​វិញ នៅ​ព្រឹក​ថ្ងៃទី​០១ សីហា នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕