អ្នកជំនាញ​៖ អាស៊ី​នឹង​ខ្លាំង ហើយ​កម្ពុជា ឡាវ ឬ​មី​យ៉ាន់​ម៉ា អាច​ឈ្នះ​មេដាយ​អូឡាំពិក​លើកដំបូង​ និពន្ធដោយ : រួបរួម       August-05-2016, 8:39 pm         738

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកជំនាញ​៖ អាស៊ី​នឹង​ខ្លាំង ហើយ​កម្ពុជា ឡាវ ឬ​មី​យ៉ាន់​ម៉ា អាច​ឈ្នះ​មេដាយ​អូឡាំពិក​លើកដំបូង​រូបថត NOCC​លោក Marcus Noland អ្នកជំនាញ​នៃ​មជ្ឈមណ្ឌល East-West Center និង​ជា​នាយករង​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន Peterson Institute for International Economics ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​វាយតម្លៃថា ប្រទេស​នៅ​តំបន់​អាស៊ី នឹង​បន្ត​ភាពខ្លាំង​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។​

​ដោយ​ផ្អែកលើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​-​សង្គម លោក Marcus Noland មើលឃើញថា អាស៊ី មានការ​បោះជំហាន​ទៅមុខ​លើ​វិស័យ​កីឡា​ផងដែរ នា​រយៈពេល​មួយ​សតវត្សរ៍​ចុងក្រោយ​នេះ ដែល​អាច​ប្រដេញ​តាម​ពីក្រោយ​អឺរ៉ុប​។​

​នៅ​ឆ្នាំ​១៩១២ ជប៉ុន​ជា​ប្រទេស​អាស៊ី​ទីមួយ​ដែល​បង្ហាញ​សមត្ថភាព​ខ្ពស់​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។ បន្ទាប់មក​នៅ​ឆ្នាំ​១៩២៤ ហ្វីលីពីន បាន​បន្ត​បង្ហាញខ្លួន មុន​វត្តមាន​របស់ ភូមា (​មី​យ៉ាន់​ម៉ា​) ចិន សិង្ហ​បុរី និង​កូរ៉េខាងត្បូង​នៅ​ឆ្នាំ​១៩៤៨ ។​

​នា​អំឡុង​ទសវត្ស​១៩៨០ អត្ត​ព​លិ​ក​ពី​តំបន់​អាស៊ី ដណ្តើមបាន​មេដាយ​ពី​១១​ទៅ​១៥​ភាគរយ​ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងអស់​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។ នៅ​ឆ្នាំ​២០០៨ អាស៊ី​ដណ្តើមបាន​មេដាយ​១៩​ភាគរយ​នៃ​មេដាយ​សរុប ហើយ​២៧​ភាគរយ​ក្នុងចំណោម​មេដាយមាស​។​

​អ្នកជំនាញ​ព្យាករ​ថា ចិន ជប៉ុន កូរ៉េខាងត្បូង អាច​រកបាន​មេដាយ​លើសពី​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​ឡុង​ដ៍​នា​ឆ្នាំ​២០១២ ។ ជាមួយគ្នានេះ គេ​រំពឹងថា កូរ៉េខាងជើង មុង​ហ្គោ​លី ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី តៃវ៉ាន់ ឬ​ហុងកុង អាច​រក្សា​ចំនួន​មេដាយ​របស់ខ្លួន​ចន្លោះ​ពី​១ ទៅ​៦ ។​

​ជាមួយនឹង​ការរំពឹង​ថា វៀតណាម និង ហ្វីលីពីន អាច​ស្តារ​ការខកចិត្ត​កាលពី​៤​ឆ្នាំមុន​នៅ​ក្រុង​ឡុង​ដ៍ អ្នកជំនាញ​ព្យាករ​ថា កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា អាច​ឈ្នះ​មេដាយ​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​នៃ​ការចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។​

​កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​៦​រូប ដែល​ក្នុងនោះ​មាន​ផ្នែក​ហែក​ទឹក​២​នាក់ ចំបាប់​១​នាក់ អត្តពលកម្ម​២​នាក់ និង​តេ​ក្វាន់​ដូ​១​នាក់​។ កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ដែលជា​ម្ចាស់​មេដាយមាស Asian Games ឆ្នាំ​២០១៤ គឺជា​ក្តីសង្ឃឹម​ដ៏​លេចធ្លោ​របស់​កម្ពុជា​ក្នុងការ​ដណ្តើមយក​មេដាយ​។​

​រីឯ​ឡាវ មាន​អត្ត​ព​លិ​ក​៦​នាក់​នៅ Rio ដែល​ក្នុងនោះ​មាន​រត់​ចម្ងាយ​២​នាក់ ជិះ​កង់​១​នាក់ យូ​ដូ ១​នាក់ និង ហែល​ទឹក​២​នាក់​។ ចំណែក​មី​យ៉ាន់​ម៉ា មាន​៧​នាក់ ក្នុងនោះ​មាន​បាញ់​ធ្នូ​១​នាក់ រត់​ចម្ងាយ​២​នាក់ យូ​ដូ​១​នាក់ បាញ់កាំភ្លើង​១​នាក់ និង​ហែល​ទឹក​២​នាក់​៕