ពលករ-ពល​ការិនី​ខ្មែរ៨នាក់ ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ជួយសង្គ្រោះ និពន្ធដោយ : ថ្មីៗ       August-05-2016, 9:10 pm         31

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ពលករ-ពល​ការិនី​ខ្មែរ៨នាក់ ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ជួយសង្គ្រោះភ្នំពេញ: ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពលករ-ពល​ការិនី​ខ្មែរ​ចំនួន៨ នាក់ ដែល​ជួប​ការលំបាក​ក្នុងការ​បំពេញការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ ក្រោយពី​ពួកគេ​រក​អន្តរាគមន៍​ពី​ទូត​កម្ពុជា។

បើតាម​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពលករ-ពល​ការិនី​ចំនួន៥នាក់ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ០៦  ខែសីហា ឆ្នាំ២០១៦  នៅវេលា​ម៉ោង១៥:៥៥នាទី តាម​ជើងយន្តហោះ​AK៥៣៤  ចំណែក​ពលករ២នាក់​ទៀត នឹង​មកដល់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៦ តាម​ជើងយន្តហោះ​AK៥៣៤  វេលា​ម៉ោង១៥:៥៥នាទី។ រីឯ​ពល​ការិនី១នាក់​ទៀត នឹង​មកដល់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦  តាម​ជើងយន្តហោះ​AK៥៤២  វេលា​ម៉ោង០៧:៥០នាទី ព្រឹក។

ពលករ-ពល​ការិនី​ទាំង៨រូប​ខាងលើ បានមក​ស្ថានទូត​កម្ពុជា ប្រចាំ​ម៉ាឡេស៊ី ឲ្យ​ជួយ​អន្តរាគមន៍​លើ​បញ្ហា​ពួកគេ ទូត​កម្ពុជា បាន​អន្តរាគមន៍​ដោយ​ស្នើ​ឲ្យ​ថៅកែ​ពួកគេ​បើក​ប្រាក់ខែ​ដែល​នៅសល់ និង​ទិញ​សំបុត្រ​យន្តហោះ ព្រមទាំង​បង់ពិន័យ​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ជូន​ពលករ-ពល​ការិនី​ទាំង៨នាក់​នោះ ទៀតផង។

សូមរ​ម្លឺ​កថា ពលករ​ខ្មែរ​ចំនួន ៥៧៣នាក់ ដែល​រងគ្រោះ​នៅតាម​ប្រទេស​នានា ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ជួយសង្គ្រោះ និង​នាំមក​កម្ពុជា​វិញ ក្នុង​ឆ្នាំ២០១៥ ជុំវិញ​បញ្ហា​ចំណាកស្រុក​របស់​ពលក​រ​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ តែង​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ស្ត្រី​ដែល​ងាយ​រងគ្រោះ​គួរ​ស្វែងរក​ការងារ​ដែលមាន​ស្រាប់ ក្នុងស្រុក​ជាជាង​ការ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសក្រៅ​ដើម្បី​ចៀសវាង ការ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​និង​អាច​ជួប​គ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន៕