គ្រាន់តែឆ្លាក់តួអក្សរលើផ្លែឪឡឹកសោះ អាចលក់អស់ ជាង ៣០០០គីឡូក្រាម ក្នុងរយៈពេលដ៏ខ្លី…

ចិន៖ ថ្មីៗនេះរូបភាពជាច្រើនសន្លឹក របស់បុរសវ័យចំណាស់ ជនជាតិចិន ដែលជាអ្នកលក់ផ្លែឪឡឹកម្នាក់ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបគាត់ ចេះបែកគំនិតថ្មី ដោយឆ្លាក់តួអក្សរ នៅលើសំបកផ្លែឪឡឹក បានយ៉ាងប្លែក ទាក់ទាញភ្ញៀវចង់ចូលទិញ ហើយអាចលក់ដាច់ អស់ក្នុងរយៈពេលដ៏ខ្លីផងដែរ។

លោកអ៊ំ Gu Xinliang វ័យ ៥៦ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងភូមិមួយ ក្នុងទីក្រុង Pingdingshan ខេត្ត Henan ប្រទេសចិន បានធ្វើឲ្យគ្រប់គ្នា មានការកោតសរសើរ ទៅលើគំនិតច្នៃប្រឌិត របស់គាត់យ៉ាងខ្លាំង ដោយចិត ឬឆ្លាក់នូវសំបកផ្លែកឪឡឹក បានយ៉ាងស្រស់ស្អាត ចេញជារូបរាងអក្សរ ដែលមានអត្តន័យល្អៗ ជាហេតុទាក់ទាញដល់អ្នកទិញ។

បើតាមការឲ្យដឹងនោះ អ៊ំប្រុស Gu អាចលក់ឪឡឹករបស់គាត់ ដាច់អស់ជាង ៣,០០០គីឡូក្រាម (៣តោន) ក្នុងរយៈពេលតែ ១១ថ្ងៃតែប៉ុណ្ណោះ (គ្មានលក់បោះដុំដូចគេឡើយ) ហើយគាត់តែងតែប្រើ នូវដែកគោល ដើម្បីឆ្លាក់ទៅលើ សំបកផ្លែកឪឡឹកផ្នែកខាងក្រៅ ពីព្រោះវាងាយស្រួល សម្រាប់គាត់ក្នុងការថ្លឹងថ្លែងពីវា ហើយវាក៏មិនធ្វើឲ្យ ខ្ទេចបែក ខូចរូបរាងផ្លែឪឡឹកនោះឡើយ។

អ៊ំប្រុស Gu មានប្រសាសន៍ថា៖ «ខ្ញុំមិនដែលនឹកស្មានសោះថា គ្រាន់តែប្រើប្រាស់វីធីសាស្រ្ត ឆ្លាក់តួអក្សរលើផ្លែឪឡឹកនេះ វាជួយឲ្យខ្ញុំលក់ដាច់ បានស្រួលយ៉ាងដូច្នេះសោះ។ វាពិតជាការងារមួយ ដែលលំបាកបំផុត ក្នុងការឆ្លាក់វាឲ្យចេញ ជារូបរាង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំពិតជាចូលចិត្តសិល្បៈ នៃការឆ្លាក់តួអក្សរផ្ចង់នេះណាស់»

អ៊ំប្រុស Gu បន្តថា «ការចាប់ផ្តើមធ្វើវាដំបូង គឺពិតជាលំបាកបន្តិចហើយ។ វាត្រូវចំណាយពេលជាង ១០នាទី ដើម្បីសម្រចបានតួអក្សរមួយៗ ប៉ុន្តែឥលូវនេះខ្ញុំធ្វើវា រាងរហ័សជាមុន ដោយចំណាយពេលត្រឹមតែ ៥នាទីអីតែប៉ុណ្ណោះ ដើម្បីលេចចេញជា តួអក្សរមួយៗ»

ទន្ទឹមនឹងនោះផងដែរ អ៊ំប្រុស Gu ពិតជារីករាយ និងមានមោទនភាពជាខ្លាំង នៅពេលដែលមានប្រជាជន អ្នកស្រុកអ្នកភូមិជាច្រើន តម្រង់ជួរគ្នាឈររង់ចាំទិញ ផ្លែឪឡឹករបស់គាត់ ជាហូរជាហែ ខណៈដែលភ្ញៀវ ឬអតិថិជនមួយចំនួន បានកុម្ម៉ងឲ្យរូបគាត់ឆ្លាក់ នូវតួអក្សរធំៗ ផ្សេងទៀតជាច្រើន ដូចជាពាក្យ "囍" មានន័យថា "សុភមង្គល" (Double Happiness) ផងដែរ ៕

ទស្សនាវីដេអូ៖ កំពូលអ្នកឆីឪឡឹក

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកមួយវិញទៀត  តែបើចិត ទុកសាច់ឲ្យនៅទាំងមូល និងសម្បក មិនខ្ទេចខ្ទីនោះ វាហាក់ដូចជា ពិបាកនឹងធ្វើ។

ជួបជាមួយនឹង តារាយូធូប លោក Mark Rober ដែលមានអ្នកតាមដាន ជិត ៣០០,០០០នាក់ បានបង្ហោះវីដេអូខ្លីមួយ ដែលបង្ហាញពី គន្លឹះក្នុងការចិត ផ្លែឪឡឹក ដែលទុកសាច់ខាងក្នុងឲ្យ នៅទាំងមូល និងសម្បកវិញ ក៏នៅតែមូល ដូចគ្នា គ្រាន់តែពុះជាពីរ។ ការបង្ហាញនេះ បានធ្វើឲ្យ ក្មេងៗមួយក្រុម នាំគ្នា ចំហរមាត់ ក្រោយពី គាត់បានបង្ហាញពី សាច់ផ្លែឪឡឹក ទាំងមូលនេះ។

សម្រាប់វីដេអូនេះមាន អ្នកទស្សនាជាង ១៩លានដង ក្នុងរយៈពេលតែ មួយអាទិត្យប៉ុណ្ណោះ ដែលបណ្ដាញ យូធូបរបស់គាត់ តែងតែពាំនាំនូវ គំនិតថ្មី បែបវិទ្យាសាស្ដ្រ និងច្នៃប្រឌិត។ យ៉ាងណាមិញ នៅនាទីបន្ទាប់ ក្រោយពីបង្ហាញពី ផ្លែឪឡឹកនេះ ទៅកាន់ក្មេងៗ គាត់ក៏បង្ហាញពី តិកនិក ក្នុងការចិតផ្លែឪឡឹក ដែលជាក់ស្ដែងណាស់ ការពិតគាត់មិនមែន ប្រើផ្លែឪឡឹក តែមួយនោះទេ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រាន់តែឆ្លាក់តួអក្សរលើផ្លែឪឡឹកសោះ អាចលក់អស់ ជាង ៣០០០គីឡូក្រាម ក្នុងរយៈពេលដ៏ខ្លី...