LGBRANDSHOP ហាងអេឡិចត្រូនិក ដ៏ទំនើបនៅកម្ពុជា

LG BRANDSHOP គឺជាហាងដ៏ទំនើបមួយដែលសិត្ថនៅក្រោម ការគ្រប់គ្រងរបស់ក្រុមហ៊ុន GGear ដែលបានបង្កើតឡើងសំរាប់ បំពេញនូវសេចក្តីត្រូវការ របស់អតិថិជនទាំងអស់ ដែលនៅទីនោះ គឺមានការដាក់តាំងបង្ហាញ និងលក់នូវរាល់ផលិតផលរបស់ LG រួមមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង ទូរស័ព្ទដៃ ម៉ាស៊ីនបូមធូលី ម៉ាស៊ីនចំអិន អាហារ និង ឧបករណ៏ជាងម៉ាក់ Bosch ជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗនិងទាន់សម័យ ហើយក៏មានអ្នកព្រឹក្សាផ្ដល់យោបល់ អំពីផលិតផលដ៏ជំនាញដើម្បីបំពេញចិត្តដល់អតិថិជនថែម ទាំងមានផ្នែកសេវាកម្ម ជុសជួលថែទាំ និងផ្លាស់ប្ដូរគ្រឿងបន្លាស់គ្រប់ប្រភេទ ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន GGear បានអោយដឹងថា កត្តាសំខាន់ដែលក្រុមហ៊ុនបង្កើត LG BrandShop នេះគឺដោយសារតែកន្លងមកក្រុមហ៊ុន បានសំលឹងមើលពីភាពជោគជ័យរបស់បណ្តា ប្រទេសធំៗនាពេលកន្លងមក ហើយក៏ស្របពេលនិងតម្រូវការគ្រឿងអេឡិចត្រូនិកនៅកម្ពុជា មានការកើនឡើងផងដែរដោយ រហូតមកពេលបច្ចុប្បន្ននេះក្រុមហ៊ុន GGear បានពង្រីកបន្ថែមនូវសាខា LG BRANDSHOP នៅក្នុងប្រទេសកម្ពុជាមានចំនួន 6 សាខារួចមកហើយនៅក្នុងនោះរួមមានដូចជាសាខាទីមួយ LG BRANDSHOP ព្រះមុន្នីវង្ស ភ្នំពេញ, សាខាទីពីរ LG BRANDSHOP ខេត្តសៀមរាប, សាខាទីបី LG BRANDSHOP ខេត្តបាត់ដំបង, សាខាទីបួន LG BRANDSHOP ខេត្តកំពង់ចាម, សាខាទីប្រាំ LG BRANDSHOP ខេត្តព្រះសីហនុ និង សាខាទីប្រាំមួយ LG BRANDSHOP កាំកូស៊ីធី ។

ផលិតផល LG ទាំងអស់ ដែលបាននាំមកទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននេះ គឺក្រុមហ៊ុន GGear បានយកចិត្តទុកដាក់ ជាទីបំផុតទៅលើគុណភាពការធានា ជូនយ៉ាងត្រឹមត្រូវជាមួយ បច្ចេកវិទ្យាទំនើប និង ការរចនាបទនៃការច្នៃប្រឌិត ដែលប្រកបដោយភាពទាន់សម័យ និងមានភាពសន្សំសំចៃ ខ្ពស់ជាពិសេសនោះតម្លៃ ដ៏សមរម្យបំផុតសំរាប់អតិថិជន។ ហេតុនេះ បើសិនជាអតិថិជន ដែលមានបំណងចង់ទស្សនា និងធ្វើការសាកល្បងដោយផ្ទាល់ ឬក៏ជាវផលិតផលអេឡិចត្រូនិក LG ម៉ូដែលថ្មីៗដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុនផ្ទាល់ សូមអញ្ជើញមកកាន់ហាងទំនើប LG BRANDSHOP ដែលនៅជិតលោកអ្នក គឺពិតជាមិនខកបំណងឡើយ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

LGBRANDSHOP ហាងអេឡិចត្រូនិក ដ៏ទំនើបនៅកម្ពុជា

LGBRANDSHOP ហាងអេឡិចត្រូនិក ដ៏ទំនើបនៅកម្ពុជា

LGBRANDSHOP ហាងអេឡិចត្រូនិក ដ៏ទំនើបនៅកម្ពុជា

LGBRANDSHOP ហាងអេឡិចត្រូនិក ដ៏ទំនើបនៅកម្ពុជា

LGBRANDSHOP ហាងអេឡិចត្រូនិក ដ៏ទំនើបនៅកម្ពុជា