ខ្លោចចិត្ត​ ! វិធីរក​លុយចិញ្ចឹម​ជីវិត​ស្ត្រីចំណាស់​នេះ គ្មាន​អ្នកធ្វើ​បាន​

​ស្ត្រី​​​​​ចំណាស់​ជនជាតិ​​ហ្វ៊ី​លី​ពី​​ន​​​ម្នាក់ ឈ្មោះ​ lola Maria ទោះបីជា​ប្រឈម​មុខ​ទៅ​នឹង​គ្រោះថ្នាក់​យ៉ាងណា​ ក៏​​​គាត់​ហ៊ានស៊ូ​​មុជ​ទឹក​ ដើម្បី​រើស​​​កាក់​​ប្រាក់​ ​ដែល​គេ​បោះចោល​ ​ដើម្បី​យក​មក​ផ្គង់​ផ្គង់​ជីវភាព​​គ្រួសារចិញ្ចឹម​កូន​ និង​ចៅ​របស់គាត់ ​។ សព្វ​ថ្ងៃ​ ទោះ​​គាត់​មាន​អាយុ​រហូត​​​ដល់​​ទៅ​៧៤​ឆ្នាំក្តី​ ​តែ​ស្ត្រី​រូប​​នេះ​ តែង​តែ​​​ចេញ​​ទូក​ទៅ​កាន់​កំពង់​​ផែ Lucena ដើម្បី​សុំឱ្យ​​អ្នកដំណើរ​ទាំងនោះ​ បោះ​លុយ​ឱ្យ​​គាត់​មក​ខាងក្រោម ​។

នៅ​ក្នុង​មួយ​ថ្ងៃ ​គាត់​អាច​ប្រមូល​កាក់​ ដែល​អ្នកដំណើរ​ទាំងនោះ​​​បោះ​មក​ចូល​មក​ក្នុង​ទឹក ​ហើយ​ភ្លាម​នេះ​គាត់​ចាប់ផ្តើម​មុជទឹក​ទៅ​បាត​សមុទ្រ ​ដើម្បី​រើស​វា​ ដែល​ក្នុង​មួយ​ថ្ងៃ​ៗ​គាត់​អាច​សន្សំ​បាន​ពី​5​ដុល្លារ​ ទៅ​10​ដុល្លារ​ ដែល​វា​សម​ល្មម​សម្រាប់​ការ​ទិញ​អង្ករ​, ស៊ុត ​ហើយ​និង​ម្ហូបចំណី​មួយ​ចំនួន​ផ្សេង​ទៀត​ ។

ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ សុខភាព​របស់ស្ត្រី​​​ដ៏​កម្សត់​រូប​នេះ​​ធ្លាក់​ចុះ​បន្តិច ដោយ​គាត់​​ពិបាក​ដកដង្ហើម​​យ៉ាង​ខ្លាំង ​ពេល​ងើប​ចេញពី​ទឹក​ មក​តោង​មក​លើ​ទូក ហើយ​មាន​ពេល​ខ្លះ​ទៀត គាត់​បាន​បាត់បង់​កាក់​អស់​មួយ​ចំនួន​​ទៅវិញ ​ដោយសារ​តែ​ភ្នែក​ចុះ​ស្រវាំង​ ។