ភ្លុក​ដំរី​៤១​កំណាត់ និង​៨៧​ដើម មាន​ទម្ងន់​សរុប​ស្មើនឹង​៦១៣,៣​គីឡូក្រាម​ត្រូវ​គយ​ច្រកទ្វារ​អន្តរជាតិ ក្រុងព្រះសីហនុ រកឃើញ​ក្នុង​ទូ​កុង​តៃ​នឺ​ចំនួន​២

​ខេត្ត​ព្រះសីហនុ​៖ ភ្លុក​ដំរី​ដែល​សង្ស័យថា បាន​នាំចូល​មកពី​តំបន់​អា​ហ្វ្រិ​ច​ចំនួន​៤១​កំណាត់​នឹង​៨៧​ដើម ស្មើនឹង​៦១៣.៣Kg ត្រូវបាន​មន្ត្រី​សាខាគយ​ប្រចាំ​ច្រកទ្វា​អន្តរជាតិ ក្រុងព្រះសីហនុ រកឃើញ​ក្នុង​ទូ​កុង​តៃ​នឺ​ចំនួន​០២ ហើយ​ត្រូវបាន​ក្រុមការងារ​ចម្រុះ​បាន​ចុះ​អនុវត្ត​បើក​ទូ​ត្រួត​ពិ និត្យ​នា​ព្រឹក​ថ្ងៃទី​០៥​សីហា​នេះ​។​

បើតាម​លោក គិ​ន លី ប្រធាន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​ស្វ​យ័​ក្រុងព្រះសីហនុ​ឲ្យ​ដឹងថា ភ្លុក​ដំរី​ទាំងអស់នេះ​ឈ្មួញ​លួច​នាំចូល​ពី​តំបន់​ប្រទេស​អាហ្វ្រិក​ឆ្លងកាត់​មក​កម្ពុជា ដែល​អាច​នឹង​នាំ​បន្ត​ទៅកាន់​ប្រទេស​ទី​៣​មួយណា​ទៀត ប៉ុន្តែ​ត្រូវ​ទប់ស្កាត់​ដោយ​អជ្ញាធរ​នៅ​ច្រក​កំពង់ផែ​។ ចំពោះ​ភ្លុក​ដំរី​ដែល​បាន​ឆែកឆេ​រកឃើញ​បង្កប់​ក្រោម​បាវ ពោត​នាពេលនេះ​មាន​ចំនួន​៤១​កំណាត់ និង​៨៧​ដើម ស្មើនឹង​៦១៣.៣Kg​។ សូម​រំឭកថា​ភ្លុក​ដំរី​ត្រូវបាន​ត្រួតពិនិត្យ ឆែក​រកឃើញ​ម្តង​ដែរ​កាលពី​ឆ្នាំ​២០១៤​ទៅ​មាន​ចំនួន​៣០០៨Kg ដែល​ក្រុម​ឈ្មួញ​បង្កប់​នៅក្នុង​សណ្តែក​ក្នុង​ទូ​កុង​តៃ​នឺ​។

លោក​បន្តថា តូ​កុង​តៃ​នឺ​ដែល​សមត្ថកិច្ច​រកឃើញ​ភ្លុក​ដំរី​នា​នេះ គឺជា​កុង​តៃ​នឺ ដែល​ក្រុម​ឈ្មួញ​បាន​ទុកចោល​នៅក្នុង​ឃ្លាំង​ចាប់តាំងពី​ដើមឆ្នាំ​២០១៦​មកម្ល៉េះ​។ ចំពោះ​ភ្លុក​ដំរី ដែល​សាខាគយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​ស្វ័យ​ក្រុងព្រះសីហនុ​រកឃើញ​នាពេលនេះ នឹងត្រូវ​ប្រគល់ជូន​សាលាតំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​និតិ​វិធី បន្ទាប់ពី​ក្រុម​ក្រុមការងារ បញ្ចប់​និតិ​វិធី​។​

​ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ចុះ​ត្រួតពិនិត្យ​ថ្លែង​ស្រដៀងៗ​គ្នា​ថា ម្ចាស់​ទំនិញ​បានគេច​ខ្លួន និង​បោះបង់ចោល​ទំនិញ​នេះ​យូរ​មកហើយ ក្រោយពី​អជ្ញាធរ​នៅ​មាត់ច្រក​កំពង់ផែ​ឃាត់​ចាប់បាន​ភ្លុក​ដំរី​ដូចគ្នានេះ​រួច​ម្តង​មក​កាលពី​ឆ្នាំ​២០១៤ ពួកគេ​អាច​គិតថា​មិនអាច​គេច​ផុតពី​ការត្រួតពិនិត្យ និង​រឹបអូស​អាចឈាន​ដ់​ឃាត់ខ្លួន​ពួកគេ​នោះ​៕ សមុទ្រ​ខៀវ​

KA-05-08-2016-7 KA-05-08-2016-8 KA-05-08-2016-9 KA-05-08-2016-10 KA-05-08-2016-11