លោក​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​ប្រជុំ​ជាមួយ​ចៅហ្វាយស្រុក​មេឃុំ​ចៅសង្កាត់​ផ្សព្វផ្សាយ​​ច្បាប់​ផ្លូវ​ផ្ន​ល់​និង​ទប់ស្កាត់​ការធ្វើ​សំណង់​លើដី​ចំណីផ្លូវ​

​ខេត្តកំពង់ឆ្នាំង​៖ « ត្រូវ​ចាត់ទុក​ផ្លូវថ្នល់​ជា​របស់​យើងទាំងអស់គ្នា ដោយ​ត្រូវ​នាំគ្នា​ថែទាំ​ការពារ​ដើម្បី​បាន​ប្រើប្រាស់​យូរ​អ​ង្វែ​រ » លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦ ក្នុង​មន្ទីរ​សាធារណៈការ​ខេត្ត នៅក្នុង​ពិធី​ប្រជុំ​ជាមួយ​លោ ក​អភិបាលក្រុង​ស្រុក​ទាំង​៨ និង​លោក​មេឃុំ​ចៅសង្កាត់​ទាំង​៦៩ នៅក្នុង​ខេត្តកំពង់ឆ្នាំង ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​និង​សារាចរ​ស្តីពី​វិធានការ​ពង្រឹង​ការគ្រប់គ្រង និង​ការប្រើប្រាស់​ដី​ចំណីផ្លូវ​ជាតិ ផ្លូវ​ខេត្ត​។​

នៅក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលរង​ស្រុក និង​លោ​កេ​ឃុំ​មួយចំនួន​បានលើកឡើង​ថា​៖ កន្លងមក​នៅក្នុង​ឃុំ​ស្រុក ក៏មាន​ប្រជាពលរដ្ឋ​ចាក់ដី​រំលោភ​លើដី​ចំណីផ្លូវ អ្នកខ្លះ​លួច​ចាក់​ពេលយប់​ទៀត អាជ្ញាធរ​ឃុំ​ស្រុក​ទប់ស្កាត់​មានការ​លំបាក​ណាស់​ ​ខ្លះ​លួច​សាងសង់​សំណង់​ពេល​លប់ ប្រជាពលរដ្ឋ​មិនសូវ​ស្តាប់​ទេ សំណូមពរ​មន្ទីរ​សាធារណៈការ​ខេត្ត​ចូលរួម , ស្នើសុំ​គោល​ការ​ខេត្ត​បង្កើត​ក្រុមចំរុះ​គ្រប់​ស្ថាប័ន​ពាក់​ព​ន្ធ័​ចុះទៅ​បោះបង្គោល​កំណត់​ដី​ចំណីផ្លូវ ដើម្បី​ទប់ស្កាត់​ការរំលោភ​យក​ដី​ចំណីផ្លូវ , ប្រជាពលរដ្ឋ​មើលបំណាំ​គ្នា ដោយ​លើកឡើងថា អ្នក​មុន​ម្តេច​ធ្វើ​សំណង់​ទៅមុខ​បាន ឯ​អ្នក​ក្រោយ​ម្តេច​អោយធ្វើ​ថយក្រោយ និង​បើ​រដ្ឋ​អោយ​ថយ​ចាំ​ថយ​ទាំងអស់គ្នា​គឺ​ពេលណា​ពេល​នឹង​ទៅ​។​

​ទាក់ទង​និង​កា​លើ​ឡើង​ខាង​នេះ លោក កែវ ពៅ បាន​បញ្ជាក់ថា​៖ ដី​ចំណីផ្លូវ​គឺ​គិតពី​អាក់​ផ្លូវ​ទៅ​សងខាង​៣០​ម៉ែត្រ ក្នុង​ច្បាប់​ស្តីពី​ផ្លូវថ្នល់​អ្នកធ្វើ​សំណង់ ស្ថានីយប្រេងឥន្ធនៈ យានដ្ឋាន​ជួសជុល​យានយន្ត ឬ​សំណង់​ប្រហាក់ប្រហែល ត្រូវ​ស្ថិតនៅក្នុង​ចម្ងាយ​យ៉ាងតិច​១៥​ម៉ែត្រ​ពី​ដី​ចំណីផ្លូវ​។ បើ​សង់​ផ្សារ សាលារៀន មន្ទីរពេទ្យ ឬ​មណ្ឌល​ពាណិជ្ជកម្ម ត្រូវ​ស្ថិតនៅ​ចម្ងាយ​យ៉ាងតិច​៥០​ម៉ែត្រ​ពី​ដី​ចំណីផ្លូវ​។ ដោយឡែក​ការចាក់ដី​តាម​លំនៅដ្ឋាន​នៅ​សងខាង​ផ្លូវត្រូវ​សុំច្បាប់​មិន​អនុ​ញ្ញា​ត្តិ​អោយ​ខ្ពស់ជាង​ផ្លូវជាតិ​ឡើយ​រាល់​ការដាក់​លូបង្ហូរទឹក​នៅ​តាមផ្លូវ​ផ្ន​ល់​ចូលទៅក្នុង​លំនៅដ្ឋាន ត្រូវសុំ​ច្បាប់​មក​តាមរ​យះ​ឃុំ​ស្រុក​មក​មន្ទីរ​សា​
​ធា​រណៈការ​ខេត្ត និង​ត្រូវ​បង់​សេវា​តាមច្បាប់​កំណត់​។​

លោក កែវ ពៅ បាន​លើកឡើងថា​៖ កន្លងមក​អ្នក​ដឹក​ដី​កំពុប​ដី អ្នក​ដឹក​ថ្ម​កំពុប​ថ្ម ដឹក​សំរាម​កំពុប​សំរាម​លើផ្លូវ ប្រ​ឡាប់​ផ្លូវ ដែល​ទាំងអស់នេះ​មកពី​យើង​មិនមាន​វិធានការ​ទប់ស្កាត់​អោយបាន​មឺ​ង​ម៉ាត់ អ្នកខ្លះ​ចោល​សំរាម​ក្នុ​លូទឹក ធ្វើអោយ​លូ​ស្ទះ​លិច​ថ្នល់​ខូច​ថ្នល់ រឿង​ទាំងអស់នេះ​សូម​អាជ្ញាធរ​យើង​មាន​វិធានការ​អប់រំ​ណែនាំ​អោយបាន​ល្អ​។ លោក​ក៏បាន​សំណូមពរ​ដល់​ក្រុង​ស្រុក ឃុំ​សង្កាត់​ទាំងអស់ ពិនិត្យ​លើដី​ចំណីផ្លូវ​នៅក្នុង​មូលដ្ឋាន​ខ្លួន​ទាំងអស់គ្នា និង​អនុវត្ត​និង​គោរព​អោយបាន​នូវ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ « ដោយ​ត្រូវ​ចាត់ទុក​ផ្លូវថ្នល់​ជា​របស់​យើងទាំងអស់គ្នា ត្រូវ​នាំគ្នា​ថែទាំ​ការពារ​ដើម្បី​បាន​ប្រើប្រាស់​យូរ​អ​ង្វែ​រ » ។

​ដោយឡែក​លោក​បានបញ្ជាក់​ថា​៖ ផ្លូវជាតិ​និង​ផ្លូវ​ខេត្ត​គឺ​មន្ទីរ​សាធារណៈការ​ជា​អ្នកគ្រង់​គ្រង ថែទាំ​និង​ជួសជុល ចំ ណែ​ក​ផ្លូវលំ​តាម​ស្រុក​និង​ឃុំ គឺ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ជា​អ្នកគ្រប់គ្រង​ថែទាំ​ជួសជុល ដូច​​ច្នេះ​រាល់​គំរោង​ស្នើសុំ​ជួស​ជុស​ផ្លូវ​ផ្សេងៗ សូម​អាជ្ញាធរ​យើង​ស្វែងយល់​តាម​កា​រទ​ទុ​ស​ខុសត្រូវ​ដូច​បាន​រៀបរាប់​ខាងលើនេះ ៕ ( ឈៀង ថា​រិ​ទ្ធ )
​ ​
​ ​05m1 05m2 05m3 05m4