ការ​បំបៅ​ដោះកូន ជំរុញ​ការលូតលាស់​ខួរក្បាល ទារក​មិនកើត​មិន​គ្រប់​ខែ​

ការ​បំបៅ​ដោះកូន ជំរុញ​ការលូតលាស់​ខួរក្បាល ទារក​មិនកើត​មិន​គ្រប់​ខែ​

​ការសិក្សា​រកឃើញថា ទារក​កើត​មិន​គ្រប់​ខែ ដែល​បៅដោះ​ម្តាយ​ក្នុង​រយៈពេល ២៨ ថ្ងៃ​ដំបូង​នៃ​ជីវិត​ឃើញថា​មាន​ភាព​ឆ្លាត​វៃ រៀន​ពូកែ​នៅ​សាលា ចងចាំ ព្រមទាំង​មាន​មុខងារ​ខួរក្បាល​បាន​យ៉ាង​ល្អ ជាង​ក្មេង​ដទៃទៀត នៅពេល​អាយុ​បាន ៧ ឆ្នាំ​។

ការស្រាវជ្រាវ​នេះ​បានបង្ហាញ​ថា ក្មេង​កើត​មិន​គ្រប់​ខែ ដែល​បៅ​ទឹកដោះ​ម្តាយ តាំង​ពី​ខ្លួន​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ខាង​ផ្នែក​ទារក​នោះ ឃើញថា​មាន​ចំនួន​កំហាប់​ខួរក្បាល​ពណ៌​ប្រផេះ (Gray Matter) ជ្រៅៗ ធំជាងគេ និង​មាន​ទំហំ​ដូច​គ្នា​នឹង​ក្មេង​កើត​គ្រប់​ខែ​ដែរ​។ វា​ជា​តំបន់​ដ៏​សំខាន់​មួយ​ក្នុងការ​ដំណើរការ និង​បញ្ជូន​សញ្ញា​សរសៃប្រសាទ ទៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ខួរក្បាល​។

​សម្រាប់​ការសិក្សា​នេះដែរ ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Pediatrics លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ដែល​បាន​ធ្វើ​ការតាមដាន​ទៅលើ​ទារ​កកើត​មិន​គ្រប់​ខែ ឬ​មុន ៣០​សប្តាហ៍ ចំនួន ១៨០ នាក់ រហូត​ដល់​គេ​អាយុ ៧ ឆ្នាំ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ការ​បំបៅ​ដោះកូន ជំរុញ​ការលូតលាស់​ខួរក្បាល ទារក​មិនកើត​មិន​គ្រប់​ខែ​已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:សុខភាពកុមារ