ទឹកជំនន់ «​ស្រា​ទំពាំងបាយជូរ​» កើត​មាននៅ​បារាំង​

6 Videos


យោងតាមប្រភពព័ត៌មាន Satellite របស់រុស្ស៊ី កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៦ បានឲ្យដឹងថា នៅវេលាម៉ោង ៣ ទៀបភ្លឺ ( ម៉ោងនៅក្នុងស្រុក ) មានមនុស្សមួយក្រុមដែលគេមិនស្គាល់អត្តសញ្ញាណ នៅក្នុងទីក្រុងដ៏តូចមួយឈ្មោះ Dorset នៅមិនឆ្ងាយប៉ុន្មានពិទីក្រុងម៉ាសី ភូមិភាគអគ្នេយ៍នៃប្រទេសបារាំង បានបើកគម្របធុងស្រាទំពាំងបាយជូរធំៗដែលមានចំណុះរហូតដល់ទៅរាប់ពាន់លីត្រចាក់ចោលហូរហៀរនៅតាមដងផ្លូវក្នុងទីក្រុងដ៏តូចមួយនោះ បណ្តាលឱ្យទៅជាទឹកជំនន់ស្រាទំពាំងបាយជូរតែម្តង ។

ស្រាទំពាំងបាយជូរចំណុះរាប់ពាន់លីត្រនៅក្នុងធុងស្រាធំៗចំនួន ៥ ធុងដែលត្រូវបានចាក់ចោលហូរហៀរនៅតាមដងផ្លូវនោះ គឺបានហូរជ្រាបទៅក្នុងបន្ទប់ក្រោមដីនៃអគារធំ និង ចំណតរថយន្តនៅក្រោមដី តែបន្ទាប់មកមានក្រុមពន្លត់អគ្គីភ័យបានជួយ ទឹកជំនន់ស្រាទំពាំងបាយជូររួចស្រេចបាច់ហើយ ព្រមទាំងបានបាញ់ទឹកលាងសម្អាតក្លិនស្រាទំពាំងបាយជូរដ៏ខ្លាំងនៅតាមដងផ្លូវទៀតផង ។ ចំណែកឯប៉ូលិសបារាំងក៏កំពុងតែបើកការស៊ើបអង្កេតហេតុការណ៍ដែលមិនដែលជួបប្រទះនេះផងដែរ ។

ទឹកជំនន់ «​ស្រា​ទំពាំងបាយជូរ​» កើត​មាននៅ​បារាំង​

បើតាមព័ត៌មានបានឲ្យដឹងថា ដំបូងឆ្មាំសន្តិសុខម្នាក់នៃហាងបិទស្រាមួយនេះបានឮសំឡេងមនុស្សគាស់ទ្វារ ។ បន្ទាប់មកបានឃើញមនុស្សជាង ១០ នាក់សុទ្ធតែពាក់ម៉ាស់មុខធ្វើសកម្មភាព ។ មុននេះមានសមាជិកគណៈកម្មការអាជីវកម្មស្រាក្នុងតំបន់ធ្លាប់បានចោទប្រកាន់ថា មានឈ្មួញក្នុងស្រុកបានលួចនាំចូលនូវស្រាទំពាំងបាយជូរពីប្រទេសអេស្ប៉ាញ ៕

                                                                                  គ ឡេង