ម្តង​ទៀតហើយ​! ផ្ទុះ​ជម្លោះ​លើ​យន្តហោះ​រវាង​ជនជាតិ​ចិន និង អ្នកបម្រើ​ការ​តាម​យន្តហោះ​

6 Videos


ជនជាតិចិនត្រូវបានគេវាយតម្លៃថាមនុស្សដែលចូលចិត្តបង្ករឿង មិនខ្វល់ថានឹងមានរឿងអ្វីកើតឡើងនោះទេ ហើយមិនថានៅទីកន្លែងណាផងដែរ ។ ជាក់ស្តែងកាលពីប៉ុន្មានខែមុននេះ មាននារីម្នាក់បានជះទឹកក្តៅសម្រាប់ឆុងមីមកលើអ្នកបម្រើការ យន្តហោះ Airasia ។ ពេលនេះវិញ ស្រាប់តែមានករណីស្រដៀងគ្នាកើតឡើងម្តងទៀត ដោយលើកនេះគ្រាន់តែប្តូរពីទឹកក្តៅទៅជាទឹកក្រូចច្របាច់វិញម្តង ហើយអ្នកបង្កហេតុក៏ជាជនជាតិចិនដដែល ។

ម្តង​ទៀតហើយ​! ផ្ទុះ​ជម្លោះ​លើ​យន្តហោះ​រវាង​ជនជាតិ​ចិន និង អ្នកបម្រើ​ការ​តាម​យន្តហោះ​

យោងតាមសារព័ត៌មាន គេបានដឹងថា នារីបង្កហេតុជនជាតិចិនម្នាក់ជះទឹកក្រូចច្របាច់ ទៅលើអ្នកបម្រើការលើយន្តហោះរបស់ Cathay Pacific បន្ទាប់ពីមានជម្លោះកើតឡើងលើរឿង ចំណីអាហារកូនក្មេង ។ គេបានដឹងថា នារីបង្កហេតុជនជាតិចិនរូបនេះបានឡើងយន្តហោះ CX746 ជិះពីឌូបៃមកហុងកុងជាមួយនឹងក្រុមគ្រួសារដ៏ច្រើនរបស់នាង ។ មូលហេតុដែលធ្វើនារីជនជាតិចិន រូបនេះខឹងសម្បា ក៏ព្រោះតែអាហារលើយន្តហោះមិនបានរៀបចំឲ្យក្មេងៗទាន់ពេលវេលា ។ យ៉ាងណាក្តី ជនរងគ្រោះដែលជានារីបម្រើការលើយន្តហោះមិនមានរងរបួសនោះទេ តែជនដៃដល់ក៏ត្រូវបាន ប៉ូលីសឃាត់ខ្លួន ដើម្បីទុកព្រមាន និង ដោះស្រាយបញ្ហាតាមផ្លូវច្បាប់ផងដែរ ៕ ថាវរិទ្ធ (ប្រភព ៖ វើលអសបឺស)